ក្រុមបឹងកេត និង Yangon United ប្រកួត កាត់សេចក្ដីលើទឹកដីកម្ពុជា ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ នឹងបើកទ្វារពហុ កីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមជើងឯកលីកកំពូល មីយ៉ាន់ម៉ា Yangon United នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ចុងសប្ដាហ៍នេះ ដើម្បីកាត់សេចក្ដីរកជើងខ្លាំងឡើងទៅប្រកួតវគ្គបន្ដ នៃពានរង្វាន់ TOYOTA Mekong Clup Championship 2015 ។

នេះគឺជាការប្រកួតបញ្ចប់វគ្គជម្រុះដំណាក់កាលទី១ ដែលមាន៣ក្រុមចូលរួម គឺមានក្រុមបឹងកេតអង្គរ (កម្ពុជា), ក្រុម Yangon United (មីយ៉ាន់ម៉ា) និងក្រុម Lao Toyota FC (ឡាវ) ប៉ុន្ដែក្រុមបឹងកេតអង្គរ និងក្រុម Yangon United បានទទួលជ័យជម្នះលើក្រុម Lao Toyota FC ដូចគ្នា សម្រាប់ប្រកួតដំបូងរបស់ខ្លួន ដូច្នេះក្រុមទាំងពីរ ត្រូវជួបគ្នាវិញ ម្ដង ដើម្បីកាត់សេចក្ដីយកជើងខ្លាំង១ក្រុម ឡើងទៅលេងវគ្គបន្ទាប់ ។

សូមរំឮកថា កាលពីប្រកួតដំបូងជើងទី១ ក្រុមបឹងកេត បានយកឈ្នះក្រុម Lao Toyota FC ក្រៅទឹកដីដោយលទ្ធផល ២-០ ប៉ុន្ដែក្រុម Yangon United បានយកឈ្នះលើក្រុមភ្ញៀវ Lao Toyota FC រហូតដល់ទៅ ៥-២ ឯណោះ ហេតុនេះ ជំនួបចុងសប្ដាហ៍នេះ ក្រុមបឹងកេត គឺត្រូវការឈ្នះជាដាច់ខាត ព្រោះបឹងកេត មានគ្រាប់បាល់ចំណេញតិចជាងក្រុមជើង ឯកលីកកំពូលមីយ៉ាន់ម៉ា ។

ទោះជាយ៉ាងណាក្នុងការប្រកួតដ៏សំខាន់នេះ ក្រុមបឹងកេត មានប្រៀបបន្ដិច ព្រោះប្រកួតក្នុងទឹកដីរបស់ខ្លួន ប៉ុន្ដែបើ ក្រឡេកមើលពីលទ្ធផលប៉ុន្មានប្រកួតចុងក្រោយរបស់បឹងកេតវិញ គឺមិនសូវជាល្អប៉ុន្មានឡើយ ក្នុងនោះធ្លាប់ចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៤-១ ក្នុងជំនួបមិត្តភាព មុននឹងយកឈ្នះក្រុម Cambodian Tiger ដោយលទ្ធផល ៤-៣ ក្នុងការប្រកួតដណ្ដើមចំណាត់ ថ្នាក់លេខ៣ លីកកំពូលកម្ពុជា ជើងទី១ បន្ទាប់មកបឹងកេត ប្រកួតស្មើក្រុម African All Stars ដោយលទ្ធផលស្មើ ៣-៣ ។

ក្រុម Yangon United មិនដូចក្រុមបឹងកេតអង្គរនោះទេ ព្រោះក្រុមជើងខ្លាំងនេះ បានការពារតំណែងជើងឯកកំពូល មីយ៉ាន់ម៉ា ឆ្នាំ២០១៥ បានសម្រេច ហើយថែមទាំងយកឈ្នះលើក្រុម Lao Toyota FC ៥-២ មុននឹងធ្វើដំណើរមកជួបក្រុមម្ចាស់ផ្ទះបឹងកេតអង្គរទៀតផង ។ ចាំមើលតើការប្រកួតកាត់សេចក្ដីចុងសប្ដាហ៍នេះ បឹងកេត អាចដណ្ដើមកៅអីវគ្គ បន្ដបានទេ បើ Yangon United ក៏ជាក្រុមខ្លាំងដែរនោះ?

ក្រុមបឹងកេត និង Yangon United ប្រកួត កាត់សេចក្ដីលើទឹកដីកម្ពុជា ចុងសប្ដាហ៍នេះ

ក្រុមបឹងកេត និង Yangon United ប្រកួត កាត់សេចក្ដីលើទឹកដីកម្ពុជា ចុងសប្ដាហ៍នេះ

ក្រុមបឹងកេតអង្គរ (កម្ពុជា)

ក្រុមបឹងកេត និង Yangon United ប្រកួត កាត់សេចក្ដីលើទឹកដីកម្ពុជា ចុងសប្ដាហ៍នេះ

ក្រុម Yangon United (មីយ៉ាន់ម៉ា)