ក្រុមការងារក្រសួង ធនធានទឹកបន្តយុទ្ធនាការ បូមទឹកសង្គ្រោះស្រូវប្រាំង ប្រជាកសិករ នៅខេត្តកំពង់ធំ

កំពង់ធំ ៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបន្តចុះពិនិត្យ ការងារបូមទឹកបញ្ចូលអាង សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងនាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា សម្រាប់ខេត្តកំពង់ធំ បច្ចុប្បន្នក្រុមការងារ របស់យើងកំពុងអនុវត្តការងារ ប្រមូលទឹកបញ្ចូលអាង បឹងបួ និងព្រែកធម្មជាតិនានា នៅក្នុងស្រុកក្រុងចំនួន ០៤ រួមមាន ស្រុកស្ទោង សន្ទុក កំពង់ស្វាយ និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ១៥ គ្រឿង និងម៉ាស៊ីនបូមទឹករបស់សហគមន៍ទំនប់ ដែលមាននៅកន្លែងស្រាប់ ជាង ១០០ គ្រឿងទៀត ។

 លោកប្រធាននាយកដ្ឋាន បានបន្តថា ជាលទ្ធផល មកដល់ពេលនេះ អាងភ្លិចទឹកមួយចំនួនធំ ត្រូវបានក្រុមការងារ របស់យើងបូមទឹកបំពេញបានជាបន្តបន្ទាប់ ហើយប្រជាកសិករក៏កំពុងទាញយកទឹកពីបណ្តាអាងទាំងនោះ មកធ្វើការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗផងដែរ ។

ចំណែកលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក៏បានប្រាប់ឱ្យដឹងដែរថា មកដល់ពេលនេះ ប្រជាកសិករក្នុងខេត្តកំពង់ធំ អនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង បានចំនួន ១១.៩៥០ ហិកតា ស្មើនឹង ៣៣,១៩ ភាគរយ នៃផែនការដែលបានដាក់ចុះ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សា បានចំនួន ៣៥.៧៣២ ហិកតា ស្មើនឹង ១៦,៧៤ភាគរយ នៃផ្ទៃដីអនុវត្តបាន ។

 លោកបន្តថា ទន្ទឹមនឹងការងារបូមទឹកបញ្ចូលអាង បឹងបួរ និងព្រែកធម្មជាតិ ក្រុមការងារមន្ទីរបស់លោក ក៏កំពុងចុះពិនិត្យជាប់ជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការងារអន្តរាគមន៍សង្គ្រោះ ក្នុងករណីជួបនូវកង្វះខាតទឹក ៕