សម្តេច តេជោ ទទួលជួបក្រុមការងារ​ បច្ចេកសាងសង់ពហុកីឡ ដ្ឋានជាតិ "មរតកតេជោ"

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវេលាម៉ោង ៤ រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិ "មរតកតេជោ" ដែលនឹងសាងសង់ឡើងក្នុងទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ៨៣ ហិចតា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានបញ្ជាក់ “សម្តេច និងឯកឧត្តម ស៊ី ជីងពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសាងសង់ ដែលនឹងបញ្ចុះបឋមសិលាសាងសង់ នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ”។

សម្តេចបន្តថា “ពហុកីឡដ្ឋានជាតិនេះ គឺនឹងក្លាយជាកន្លែងហ្វឹកហាត់កីឡាដ៏សំខាន់បំផុត សម្រាប់យុវជនខ្មែរ និងជាកន្លែងប្រារព្ធពិធីកីឡាជាតិ និងអន្តរជាតិ កន្លែងតាំងពិរពណ៌ពាណិជ្ជកម្មផ្សេងៗ ដែលជាសមិទ្ធិផលដ៏ធំបំផុតមួយ ពីជំនួយមិត្តចិន ចំពោះកម្ពុជា”៕