សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមរំលែកទុក្ខ ចំពោះរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអង្គភាព Fresh News សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលម្តាយរបស់លោកគឺឧបាសិកា ឡោ លាងហ័ន បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨៨ឆ្នាំ។

«នៅក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្តែងនូវការស្តាយស្រណោះអាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បងប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយ នៃសពប្រកបដោយសមានទុក្ខ និងក្តីសង្វេករកទីបំផុតគ្មាន»។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បានឆាប់ចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕