ឥស្សរជន​ខ្មែរ​ទីមួយ​ទទួលបាន​ពានរង្វាន់​សន្តិភាព «Gusi Peace Prize»

Sanofi

​ពានរង្វាន់​«Gusi Peace Prize» គឺជា​ពានរង្វាន់​ឯកជន​មួយ​ដែល​បានផ្ដល់​ដោយ​អង្គការ​មូលនិធិ​ពានរង្វាន់​សន្តិភាព Gusi Peace Prize Foundation, Inc ​ដែលជា​អង្គការ​ដ៏​សំខាន់ និង ​ធំ​បំផុត​នៅ​អាស៊ី ហើយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ពានរង្វាន់​សន្តិភាព​ «Gusi Peace Prize» នេះដែរ​ត្រូវបាន​បញ្ចូល​ទៅក្នុង​សាលក្រម​ប្រកា​សលេខ ១៤៧៦ និង​បាន​ចុះហត្ថលេខា​ដោយ​លោកស្រី​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន Gloria Macapagal-Arroyo ។ សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ពុធ សប្តាហ៍​ទី ៤ ខែវិច្ឆិកា នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វ៊ី​លី​ពី​ន ។


​ចំពោះ​ពានរង្វាន់​សន្តិភាព «Gusi Peace Prize» នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Barry Gusi​ក្នុង​គោលបំណង​បន្តវេន ក៏ដូចជា​ឧទ្ទិស​កុសល​ជូនទៅ​ដល់​វិញ្ញាណ​ខ​ន្ខ​ឪពុក​របស់លោក​មានឈ្មោះ​ថា GemenianoJavier Gusi​ ដែលជា​អតីត​កងទ័ព​ប្រយុទ្ធ​ប្រឆាំងនឹង​ជប៉ុន​នា​កំឡុងពេល​សង្គ្រាមលោកលើកទី​ពីរ ហើយ​ក្រោយមកទៀត​លោក​ក៏បាន​ក្លាយជា​អ្នកនយោបាយ និង​ជា​សកម្មជន​គាំទ្រ​សិទ្ធិមនុស្ស​មួយរូប​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​នា​សម័យ​នោះ ។ សម្រាប់​កម្មវិធី​ផ្តល់​ពានរង្វាន់​ស​និ្ត​ភាព​នេះ​ទៀតសោត​ត្រូវបាន​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ ២០០២ ដោយ​ក្នុងពេលនោះ​មាន​បុគ្គល​ប្រាំ​រូប​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទទួល​នូវ​ពានរង្វាន់​សន្តិភាព​មួយ​នេះ ។

 

​សម្រាប់​ឆ្នាំ ២០១៥ នេះ​បុគ្គល​ដែលមាន​ភ័ព្វ​ទទួលបាន​ពាន​សន្តិភាព «Gusi Peace Prize» គឺមាន​រហូត​ទៅ​១៩​រូប និង​មកពី​ប្រទេស​ផ្សេងៗ​គ្នា ក្នុងនោះ​មានដូចជា​ម្ចាស់​ពាន​មកពី​ប្រទេស ហ្ស​ក​ហ្ស៊ី អូស្ត្រាលី បង់​ក្លា​ដែ​ស ចិន សាធារណៈរដ្ឋ​ឆេ​ក អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន គៀក​ហ្ស៊ី​ស​ស្ថាន ហូ​ឡង់ ច​ច​ជា​ហ្វ៊ី​លី​ពី​ន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី បេឡា​រុស អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក និង​កម្ពុជា ។ ក្នុងនោះ​លោក ហ៊ុន ម៉ា​នី ដែលជា​ឥស្សរជន​ទីមួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ជា​បុគ្គល​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ចំនោម​ឥស្សរជន ទាំង​១៨​នាក់​ផ្សេងទៀត ។

 

​មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង ២១​ប្រទេស សម្រេចចិត្ត​ជ្រើសរើស លោក ហ៊ុន ម៉ា​នី ជា​ម្ចាស់​ពានរង្វាន់​ពិភពលោក​មួយ​នេះ​ក្នុងនោះ​រួមមាន​៖
១. រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព យុត្តិធម៌ និង​សេរីភាព​របស់​យុវជន ដោយ​មិន​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ វណ្ណៈ​សង្គម និង និន្នាការ​នយោបាយ ។​
២. លើកកម្ពស់​ចលនា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​យុវជន​នៅក្នុង​ការអភិវឌ្ឍ ថែរក្សា​បូរណភាព​ទឹកដី សេចក្ដីថ្លៃថ្នូរ សាមគ្គីភាព សន្តិភាព ។​
៣. លើកកម្ពស់​ការថែទាំ​សុខភាព កម្សាន្ត កីឡា និង សិល្បៈ ។​
៤. លើកទឹកចិត្ត​យុវជន​ក្នុងការ​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ។​
៥. បង្កើត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ល្អជា​មួយ អង្គការ​សហគមន៍ជាតិ និង​អន្តរជាតិ ។​
៦. ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បំ​និ​ន​ជីវិត ការអប់រំ​យុវជន ជាពិសេស​សម្រាប់​ជនពិការ ៕ កុសល​



Related