ក្រសួងការបរទេស និងមូលនិធិ អាស៊ី-អឺរ៉ុប បើកវគ្គ បណ្តុះបណ្តាល «យុវវ័យក្នុងការដឹកនាំ» ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ

ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយមូលនិធី អាស៊ី-អឺរ៉ុប នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី «យុវវ័យ ក្នុងការដឹកនាំ» (Youth on Leadership) នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ០១ ខែធ្នូ ឆ្នាំ ២០១៥ ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលយុវជនកម្ពុជា នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា វគ្គបណ្តុះបណ្តាលនេះ ដែលនឹងមានការចូលរួម របស់យុវជនកម្ពុជាចំនួន ៦០នាក់ ដែលជានិស្សិតត្រូវ បានមូលនិធិអាស៊ី-អឺរ៉ុប ជ្រើសរើសមកពីសាកលវិទ្យាល័យ និងប្រភពផ្សេងៗ នឹងទទួលបានការបណ្តុះបណ្តាល ពីគ្រូមកពីអឺរ៉ុបចំនួន ២នាក់ ដែលផ្តោតសំខាន់ទៅលើការ បណ្តុះបណ្តាលសមត្ថភាពស្តីពី ការដឹកនាំ (Leadership) និងការដឹកនាំសហគ្រាស (Entrepreneurship)៕

ក្រសួងការបរទេស និងមូលនិធិ អាស៊ី-អឺរ៉ុប បើកវគ្គ បណ្តុះបណ្តាល «យុវវ័យក្នុងការដឹកនាំ» ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ