អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យការ រៀបចំប្រព័ន្ធលូ និងផ្លូវរបស់ម្ចាស់ខុនដូ នៅ សង្កាត់ទន្លេបាសាក់ ក្រោយរៀបចំរួច

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំ ដោយលោកអភិបាលរងខណ្ឌ លោកជ គឹម ស៊រ ជាមួយមន្ដ្រី ជំនាញនិងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានចុះទៅពិនិត្យមើលការ ស្ដារប្រព័ន្ធ និងរៀបចំតាមផ្លូវបេតុង របស់ម្ចាស់ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន ។

ការចុះទៅពិនិត្យមើល ក្រោយម្ចាស់ខុន ដូ មានការរៀបចំប្រព័ន្ធនិងផ្លូវខាងលើរបស់ អាជ្ញាធរខណ្ឌ បន្ទាប់ពីម្ចាស់ខុនដូទាំងនេះ សន្យារៀបចំឱ្យរួចរាល់តាមសំណើរបស់អាជ្ញាធរ ដោយសារតែប្រជាពលរដ្ឋធ្វើការតវ៉ា រហូតដល់បិទផ្លូវ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

អភិបាលរងខណ្ឌ លោកជ គឹមស៊រ បាន វាយតម្លៃខ្ពស់ ចំពោះការរៀបចំរបស់ក្រុម ហ៊ុន តបតាមអ្វីដែលប្រជាពលរដ្ឋចង់បាន ក៏ ដូចជាអាជ្ញាធរ ដែលបានដាក់ខសន្យាកាល ពីពេលថ្មីៗនេះ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១០០ គ្រួសារ រស់នៅភូមិ១០ សង្កាត់ទន្លេបាសាក់ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បាននាំគ្នាបិទផ្លូវតវ៉ា ក្រោយពីក្រុមហ៊ុនដឹក ដី យកទៅធ្វើខុនដូ ដែលនាំឱ្យខូចខាតផ្លូវ និងមានភក់មានជ្រាំពិបាកធ្វើដំណើរ ។