ឃេ​ន​ដល ជេន​ន័​រ បើករថយន្ត​ដើរ​ចែក​​អាហារ​ដល់​ជនអនាថា

Sanofi

​ការងារ​មនុស្សធម៌​មិន​សំដៅ​ទៅលើ​កិច្ចការ​របស់​បុគ្គល​ណា​ម្នាក់​នោះទេ តែ​វា​គឺជា​ការងារ​របស់​មនុស្ស​យើង​គ្រប់ៗ​គ្នា​ចំពោះ​ទឹកចិត្ត​ដែល​ចេះ​ចែករំលែក ក៏ដូចជា​ចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ​បាន​មួយផ្នែក​ផងដែរ ។ ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ​យើង​សង្កេត​ឃើ​ង​មាន​ពួក​អ្នកសិល្បៈ​មួយចំនួនធំ​ក្នុងសង្គម​ខ្មែរ​កំពុងតែ​សកម្ម​នៅក្នុង​កិច្ចការងារ​មនុស្សធម៌​ដែល​ប្រព្រឹត្តឡើង​ក្រោមរូបភាព​ខុសៗ​គ្នា តែ​ក្នុង​គោលដៅ​រួម​តែមួយ ។


មិនថាតែ​អ្នកសិល្បៈ​ក្នុងសង្គម​ខ្មែរ​យើង​តែ​ប៉ុណ្ណឹង​ទេ ក៏​នៅមាន​តារា​បរទេស​ល្បីៗ​មួយចំនួនទៀត​ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​សប្បុរសធម៌​ដូចគ្នា​ដែរ តួយ៉ាង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ​តារា​ម៉ូ​ដែល និង​ជា​ពិធីការនី​ដ៏​ល្បីឈ្មោះ សញ្ជាតិ​អាមេរិក នាង​ឃេ​ន​ដល ជេន​ន័​រ (Kendall Jenner) បាន​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ជាមួយ​មិត្តភក្តិ​របស់​នាង ក្នង​រថយន្ត​រថយន្ត​ទំនើប​ម៉ាក Range Rover ដើម្បី​ស្វែងរក ក៏ដូចជា​ផ្តល់​ស្បែង​អាហារ​ខ្លះៗ​ទៅដល់​ជនអនាថា និង​ជន​ដែល​គ្មាន​ផ្ទះសម្បែង ហើយ​សកម្មភាព​នេះដែរ​ត្រូវ​មហាជន​មួយចំនួន​លួច​ថត​បាន​នៅតាម​នៅ​ដង​វិថី​នានា​ក្នុង​ទីក្រុង ។​

​តារា​ម៉ូ​ដែល​វ័យ ២០​ឆ្នាំ ឃេ​ន​ដល ជេន​ន័​រ បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា នាង​ជាមួយ​ប្អូនស្រី​របស់​នាង ខាយ​លី ជេន​ន័​រ​(Kylie Jenner) នឹង​ប្រើ​ពេលវេលា​ឈប់សម្រាក់រ​បស់​ខ្លួន​ដើម្បី​បង្កើត​បរិយាកាស​ល្អៗ​នៅតាម​ដងផ្លូវ ដូចជា​អ្វីដែល​នាង​កំពុងតែ​ធ្វើ​នេះ ។ នាង​បាន​បន្តថា នាង​ពិត​ជាមាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​មែនទែន ពេល​បានឮ​ពាក្យ​ថា​អរគុណ​បន្ទាប់ពី​នាង​ជូន​អាហារ​ដល់​ជនអនាថា​អស់ទាំងនោះ ។​

​គួរ​រំឭក​ដែរ​ថា ឃេ​ន​លី ជេន​ន័​រ ត្រូវបាន​គេ​សម្គាល​ឃើញថា​ជាតា​រា​ម៉ូ​ដែល​ម្នាក់​ដែល​ចាយវាយ​លុយកាក់​ច្រើនជាងគេ​បំផុត ដូចជា​កាលពី​ខែកញ្ញា​កន្លងទៅនេះ​នាង​ត្រូវបាន​ទស្សនាវដី្ត Forbes ចុះ​ក្នុង​បញ្ជី​ឈ្មោះ​តារា​ម៉ូ​ដែល​ដែល​ប្រើប្រាស់​ប្រាក់​ច្រើនជាងគេ​បំផុត ដោយ​ក្នុង​រយៈពេល​មួយឆ្នាំ​នាង​ប្រើប្រាស់​ប្រាក់​អស់ ៤​លាន​ដុល្លារ​អាមេរិក គឺ​គិត​ត្រឹម​ពី​ចន្លោះ​ខែមិថុនា ឆ្នាំ ២០១៤ រហូតមកដល់​ខែមិថុនា ឆ្នាំ​២០១៥ ៕ កុសល


Related