ស្ពានទទឺងតែ ២ ម៉ែត្រ ឆ្លងកាត់ទន្លេ គ្រោះថ្នាក់បំផុត ((Clip))

ស្ពានទទឺងតែ ២ ម៉ែត្រ ឆ្លងកាត់ទន្លេ គ្រោះថ្នាក់បំផុត ((Clip))

ដោយ៖ ពិស្សុត

នៅលើ​ពិភពលោក មានតែ​ស្ពាន​មួយនេះ​ប៉ុណ្ណោះ ដែល​គួរឱ្យ​គ្រោះថ្នាក់​បំផុត គឺ​ស្ពាន គូ​អាន​ឌី​ន​ស្គី (Kuandinsky) ស្ថិតនៅក្នុង​តំបន់ ត្រេ​នស៍​-​បៃ​ខាល នៃ​ប្រទេស​រុស្ស៊ី ។​

​ស្ពាន​នេះ​មាន​ប្រវែង 570 ម៉ែត្រ ទទឹង 2 ម៉ែត្រ ធ្វើ​ពី​ឈើ​មិន​ជាធំ​ប៉ុន្មាន គឺជា​ស្ពាន​ជាប់​ឈ្មោះ​ជា​ស្ពាន ស្រៀវ​ស្ញើប និង គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក​សម្រាប់​អ្នកបើកបរ​រថយន្ត ពិសេស​រថយន្ត​ធំៗ ដែល​បើក​ឆ្លងកាត់​ទន្លេ​នេះ ។​

​ពី​ដើម​ស្ពាន​នេះ ត្រូវបង្កើត​ឡើង​ដោយ​ប្រើ​ជា​ស្ពាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ទន្លេ វី​ធី​ម ក្នុង តំបន់​ស៊ី​បឺ​រី ទឹកដី​ភាគ​កណ្តាល​របស់​ប្រទេស​រុស្ស៊ី ត​ភ្ជាប់​ពី​ច្រាំង​ខាងលិច និង ច្រាំង​ខាងកើត ជា​ចំណែក​មួយ​នៃ​ខ្សែ រថភ្លើង​ដ៏​ល្បី បៃ​ខាល​-​អា​មូរ (Baikal–Amur Mainline) តែ​ក្រោយមក អ្នកស្រុក​ប្រមាណ 1.500 នាក់ ក៏​នាំគ្នា​ប្រើ​ស្ពាន​នេះ​ធ្វើដំណើរ​ឆ្លងកាត់​តែម្តងទៅ ។ វា​មាន​អាយុប្រមាណ ៣០ ឆ្នាំ​ហើយ មិន​ធ្លាប់​ដែល​ជួសជុល​ម្តងណា​ឡើយ វា​ទ្រុឌទ្រោម​ដោយសារ​រថយន្ត​ធំៗ មាន​ទម្ងន់​ធ្ងន់ៗ ៕