លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងប៉ុស្គិ៍កង់ឡង់ ព្រោះតែលុយ និងលាភសក្ការៈ បើកដៃឈ្មួញដឹកឈើ ចេញយកទៅលក់ឲ្យថៅកែវៀតណាម ឈ្មោះ ជឿង យ៉ាងគគ្រឹកគ្រេង

ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ជំនួញឈើប្រណិត ចាប់ កក្រើកឡើងវិញ យ៉ាងគគ្រឹកគគ្រេងនៅប៉ុស្តិ៍ដាក់ដាំ និងប៉ុស្តិ៍កង់ឡង់ ក្នុងទឹកដី ស្រុកអូររាំងខេត្តមណ្ឌលគីរី ដែលគេសង្ស័យថា លោក យ៉ូ សុធា មេប៉ុស្តិ៍ ជាអ្នក ឃុបឃិតលាបាតដៃទទួលប្រាក់ពីឈ្មួញ ឈ្មោះ ជឿង ជនជាតិវៀតណាម ទើប ឡានដឹកឈើឆ្លងកាត់ទីនោះយ៉ាងអាណាធិបតេយ្យគ្មានការទប់ស្កាត់។

បើតាមសេចក្ដីយការណ៏បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃគិតពី ថ្ងៃទី២០ វិច្ឆិកា រហូតមកដល់ថ្ងៃទី២៣ កន្លងមកនេះដោយសារបើកដៃ លោក យ៉ូ សុធា មេប៉ុស្តិ៍ ច្រកដាក់ដាំនិងប៉ុស្គិ៍កង់ឡង់គឺឈ្មួញបានប្រើរថយន្ដម៉ាក លុចស៊ីស ឡង់គ្រីសរ័ ដឹកឈើប្រណិត ចរាចរណ៍ទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ព្រៃ អភិរក្សជីវៈចម្រុះ WCS ចេញពីស្រុកអូររាំង នឹងចេញមកពីភូមិពូតាំង និងពីទីរួមខេត្តមណ្ឌលគិរី មានរថយន្តដឹកឈើពី២៥ ទៅ៣០គ្រឿង សំរុកដឹកចេញទៅ ប្រទេសវៀណាម យ៉ាងគគ្រឹកគ្រេង យកទៅលក់អោយឈ្មួញ ឈ្មោះ ជឿង ជាជនជតិវៀតណាម ដែលជាដៃគូររកស៊ីជាមួយលោកយ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ។ មិនតែ ប៉ុណ្ណោះដោយសារមានការបែងចែកផលប្រយោជន៍មិនត្រូវគ្នា កាលពីយប់ថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០១៥ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាប់ត្រង់ចំណុចផ្លូវបំបែក កង់ឡង់ដែលគេសង្ស័យថាអាចបណ្តាលមកពីនិយាយគ្នាមិនត្រូវរឿងចេញឡាន ដឹកឈើឆ្លងដែនទៅប្រទេសវៀតណាម ផ្អើលអស់សមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅទីនោះ ៕
ពាក់ពន្ឋ័ករណីខាងលើសែនសុខ  មិនអាចទាក់ទងការបំភ្លឺពីលោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំបាននៅឡើយទេ ៕ ដោយ ពៅ. ស៊ីណា

លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងប៉ុស្គិ៍កង់ឡង់ ព្រោះតែលុយ និងលាភសក្ការៈ បើកដៃឈ្មួញដឹកឈើ ចេញយកទៅលក់ឲ្យថៅកែវៀតណាម ឈ្មោះ ជឿង យ៉ាងគគ្រឹកគ្រេង លោក យ៉ូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំ និងប៉ុស្គិ៍កង់ឡង់ ព្រោះតែលុយ និងលាភសក្ការៈ បើកដៃឈ្មួញដឹកឈើ ចេញយកទៅលក់ឲ្យថៅកែវៀតណាម ឈ្មោះ ជឿង យ៉ាងគគ្រឹកគ្រេង