ឡានដឹកឈើ ឧកញ៉ាលឹម ប៊ុនណា ហៅខ្នារ និង ឧកញ៉ាសឹង សំអុល ហៅអុលមេមត់ ក្រឡាប់សង្កត់មនុស្សដាច់២កំណាត់ ស្លាប់២នាក់យ៉ាងអាណោចអាធម នៅស្រុកមេមត់

ខេត្តត្បូងឃ្មុំ ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាម រថយន្តតូចនិងរថយន្តធំចេញពីខេត្តក្រចេះខេត្តមណ្ឌលគីរី ឆ្លងកាត់ស្រុកមេមត់ ខេត្តត្បូងឃ្ មុំនិងបន្តដើម្បីនាំចេញទៅប្រទេសវៀតណាម កំពុងកើតមានយ៉ាង គគ្រឹកគគ្រេងមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ។ជាក់ស្តែងដូចជាកាលពីវេលាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ រថយន្តប្រភទ យីឌុបជាង២០គ្រឿងមាន២ខ្សែ គឺមួយខ្សែជារថយន្តដឹកឈើអោយឧកញ៉ា សឹង សំអុល បានក្រឡាប់ផ្ងារជើង ត្រង់ចំណុច ភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្ដាលឲ្យមនុស្សចំនួន២នាក់ បាត់បង់ជីវិតយ៉ាងខ្លោចផ្សារ និងមួយខ្សែទៀត ជារថយន្តដឹកឈើអោយឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ បានក្រឡាប់ពេលទាប ភ្លឺនៅចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់។

សេចក្តីរាយការណ៍ ពីមន្ត្រីប៉លីសចររាចរណ៍បានអោយដឹងថា កាលពីវេលា ជិត១១យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេបានឃើញរថយន្តប្រភទយីឌុបមួយគ្រឿង ក្នុង ចំណោមរថយន្តជិត២០គ្រឿងដែលដឹកឈើអោយ ឧកញ៉ា សឹង សំអុល បាន បើកក្នុងល្បឿនលឿនដូចហោះបានក្រឡាប់ផ្ងារជើងធ្លាយចេញឈើប្រណិតរាប់ សិបម៉ែត្រគីប បានសង្កត់អ្នកបើកបរ ឈ្មោះ ប្រាក់ មាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់ដោយ បាន ដាច់ខ្លួនជាកំណាត់ៗយ៉ាងខ្លោចផ្សារ និងព្រូឡានឈ្មោះ ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគងមហា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ និងបង្ករការខូចខាតយានដ្ឋានយីហោ “គឹម ឈាង” ដោយរថយន្តសង្កត់ពីលើបណ្ដាលឲ្យខូចខាតរថយន្តតូចចំនួន៤គ្រឿងយ៉ាងធ្ងន់ ធ្ងរ។ សាកសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯឈើសុក្រំ សង្កាត់រដ្ឋបាលព្រៃឈើមេមត់យកទៅរក្សាទុកដោយឡែករថយន្ដត្រូវនគរបាល យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីដោះស្រាយតាម ច្បាប់។

សេចក្តីរាយការណ៍បន្តថា លុះដល់ម៉ោង៤ជាងភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើងដោយរថយន្ត យ៊ីឌុបមួយគ្រឿងផ្សេងទៀតដឹកឈើអោយឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ ដែល មានអ្នករត់ការចំនួន២នាក់ម្នាក់ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅ សក់បាស បានក្រឡាប់ផ្ងារជើង ចេញសុទ្ធតែឈើប្រណិត ចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់ដោយមិនរំខានប៉ូលីសចររាចរអ្នករត់ការ ឈ្មោះភ័ក្ត្រ និងម្នាក់ទៀត ឈ្មោះពៅសក់បាសមានការគាំទ្រពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកមេមត់ ជាកូនចៅ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានចាត់ចែងរករថយន្ត មកស្ទូចយកឈើចេញពីកន្លែងកើតហេតុ ដឹកឈើទៅប្រទេសវៀតណាម បាត់ ស្រមោល។ ព្រោះអ្នកទាំង២នាក់នេះជាដៃស្តាំលោកឧកញ៉ាខ្នារ និងមាន តួនាទី ភារកិច្ចជាអ្នកសម្របសម្រួលសមត្ថកិច្ចតាមដងផ្លូវនិងសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើក្នុងការធ្វើចរាចរណ៍ឈើប្រណិតខុសច្បាប់ចេញទៅប្រទេសវៀតណាម ដើម្បីគេចវេសពីការបង្ក្រាប៕ ដោយ ស្រស់ មង្គល

ឡានដឹកឈើ ឧកញ៉ាលឹម ប៊ុនណា ហៅខ្នារ និង ឧកញ៉ាសឹង សំអុល ហៅអុលមេមត់ ក្រឡាប់សង្កត់មនុស្សដាច់២កំណាត់ ស្លាប់២នាក់យ៉ាងអាណោចអាធម នៅស្រុកមេមត់ ឡានដឹកឈើ ឧកញ៉ាលឹម ប៊ុនណា ហៅខ្នារ និង ឧកញ៉ាសឹង សំអុល ហៅអុលមេមត់ ក្រឡាប់សង្កត់មនុស្សដាច់២កំណាត់ ស្លាប់២នាក់យ៉ាងអាណោចអាធម នៅស្រុកមេមត់