ឃាត់ខ្លួន មុខសញ្ញា ប្រើប្រាស់ គ្រឿងញៀន ៥នាក់ នៅស្រុកវាលវែង

ពោធិ៍សាត់៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលពួកគេទាំង៥នាក់នោះ កំពុងជក់នៅផ្ទះរបស់ឈ្មោះ ហេង ពុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាមន្ត្រីយោធា រស់នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះរួមមាន ទី១ ឈ្មោះ ហេង ពុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាមន្ត្រីយោធា, ទី២ ឈ្មោះ អ៉ឺង ហុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង, ទី៣ ឈ្មោះ ស៊ុំ ដែន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង, ទី៤ ឈ្មោះ ហង្ស ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង និងទី៥ ឈ្មោះ ធី មេឃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង៥នាក់នោះ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ ការិយាល័យកណ្តាលនគរបាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ឃាត់ខ្លួន មុខសញ្ញា ប្រើប្រាស់ គ្រឿងញៀន ៥នាក់ នៅស្រុកវាលវែង