ប្រទះឃើញសាកសពស្រ្តីម្នាក់ ស្លាប់អណ្តែត នៅស្រុកកៀនស្វាយ

កណ្តាល៖ ប្រជាពលរដ្ធបានប្រទះឃើញសាកសពស្រ្តីម្នាក់ ស្លាប់អណ្តែតទឹកតាមមាត់ទ្លេមេគង្គ ហើយមករាយការណ៍ជូនមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើង នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១០.០នាទី ស្ថិតនៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ពាក់អាវវាលខ្លៀកពណ៍ខ្មៅ ខោកាបូយពណ៍ខ្មៅ។

លោក ប៉ា សំអិត អធិការនរគរបាលស្រុក និយាយថា ប្រជាពលរដ្ធទៅបង់សំណាញ់ ហើយជួបប្រទះ និងបានរាយការណ៍មកសមត្ថកិច្ច។ មន្ត្រីបច្ចេកទេស ដែលចុះទៅធ្វើការត្រួតពិនិត្យ ឲ្យដឹងថា ពុំឃើញមានស្លាកស្នាមឃាតកម្មទេ និងបានប្រគល់សាកសពអោយអាជ្ញារឃុំ បញ្ចុះរង់ចាំគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕