លោក រ៉​យ ត្រើ​ន ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ជិះ​ម៉ូតូ​បុក​ឡាន​សាំ​យ៉ុង​ចំ​ពីមុខ​ពេញទំហឹង បាក់ក និង​បាក់ជើង​ទាំងពីរ​ស្លាប់​យ៉ាង​សង្វេគ​

​ខេត្តមណ្ឌលគិរី​៖ ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បើក​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ៩ និង​១០​ព្រឹក ថ្ងៃទី​២៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃទី​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក ត្រង់ចំណុច​មុខ​រមណី​ដ្ឋា​ន​ចំការ​កាហ្វេ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​ម ណ្ឌ​ល​គិរី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​លោក​ចៅសង្កាត់​រូបនោះ​បាន​បើក​ម៉ូតូ​របស់ខ្លួន​ចេញពី​ទី​រួម​ខេត្តមណ្ឌលគិរី បំណង​យក គុយទាវ​ទៅ​ឲ្យ​កូន​នៅផ្ទះ​។ លុះដល់​ចំណុចកើតហេតុ​លោក​ចៅសង្កាត់​ក៏បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​រថយន្ត ក៏បាន​បុក​ជាមួយ រថយន្ត​សាំ​យ៉ុង​កំពុងបើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​លោក​ចៅសង្កាត់​បាក់ក និង​បាក់ជើង​ទាំងសងខាង​ស្លាប់​ភ្លាមៗ​នៅ ហ្នឹង​កន្លែងកើតហេតុ ។​

លោក វ៉ាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា លោក​ចៅសង្កាត់រ​មនា ដែល​បាន ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ ឈ្មោះ រ៉​យ ត្រើ​ន ជា​ជនជាតិដើម​ភាគតិច​ព្នង អាយុ​៤៨​ឆ្នាំ ចំណែក​ម្ចាស់​រថយន្ត​សាំ​យ៉ុ ង​ឈ្មោះ តឹ​ម សុខ​ខេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ហើយ​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម​ត្ថិ​កិច្ច​បាន​យកទៅ រក្សា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕ ឦសាន​២

KA-27-11-2015-01 KA-27-11-2015-02 KA-27-11-2015-03 KA-27-11-2015-04 KA-27-11-2015-05 KA-27-11-2015-06 KA-27-11-2015-07 KA-27-11-2015-08 KA-27-11-2015-09