សាលាក្តី​ខ្មែរ​ក្រហម ​នឹង​បើក​សវនាការ​សួរ​ដេញ​ដោល​លើ​ការ​ប្រឆាំង​ជន​ជាតិ​វៀតណា​ម​នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា​

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​អង្គ​ជំនុំជ​ម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)ឫ ​សាលាក្តី​ខ្មែរ​ក្រហម ​នឹង​បើក​សវនាការ​បន្ត​សួរ​ដេញ​ដោល​លើ​ភស្តុតាង​ក្នុង​សំណុំរឿង​ ០០២/០២ ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ស្តាប់​ភស្តុតាង​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍ ​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ដែល​បាន​អនុវត្ត​ឡើង ​ដើម្បី​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​នៅ​កម្ពុជា​។