លោក​ សម រង្ស៊ី​៖​ សេចក្តី​សម្រេច​​ចិត្ត​របស់​សភា​អឺរ៉ុប ​គឺ​ជា​ជោគជ័យមួយ​

សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន​៥៦៧​លើ​៧៥១​នាក់ ​កាល​ពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​ បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្តមួយ​ ស្តីពី​ដំណោះស្រាយ​បញ្ហា​របស់​ប្រទេសកម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់ខ្លួន​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​ស្ត្រាសបួរ​ (Strasbourg)​ប្រទេសបារាំង។​ សេចក្តី​សម្រេច​ចិត្ត​នេះ ​ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាលកម្ពុជា ​ទំលាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ​សម រង្ស៊ី ​និង ​បញ្ចប់ការ​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ ដើម្បី​កាត់​ទោស​សកម្មជន ​និង​អ្នកនយោបាយបក្ស​ប្រឆាំង​។ ​លោក សម រង្ស៊ី​ បាន​ហៅ​សេចក្តី​សម្រេច​ចិត្ត​នេះ​ថា ​គឺជាជោគជ័យ​មួយ​។​