មេ​ជួញដូរ​អាវុធ​ឲ្យ​ក្រុម​ ISIS​ ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​វាយប្រហារ​ទី​ក្រុងប៉ារីស​

​សារព័ត៌មាន​ Bild​ Zeitung​ របស់​អា​ល្លឺ​ង​ម៉​ង់​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ឲ្យ​ដឹង​ថា​ មេ​ជួញដូរ​អាវុធ​ដ៏​ធំ​ដែល​លក់​ចែកចាយ​អាវុធ​គ្រប់​ប្រភេទ​ឲ្យ​ទៅ​ក្រុម​ភេរវ​ករ​ ISIS​ ម្នាក់​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​១៣២​នាក់​ និង​រង​របួស​ច្រើន​នាក់​ទៀត​នោះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ ។​

​ឯកសារ​របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់​ បាន​បញ្ជាក់​ថា​ មេ​ជួញដូរ​អាវុធ​ដ៏​ធំ​ដែល​ប៉ូលិស​មិន​ទាន់​បង្ហាញ​អំពី​អត្តសញ្ញាណ​នេះ​ បាន​លក់​អាវុធ​គ្រប់​ប្រភេទ​តាម​ Online​ ឲ្យ​ទៅ​ក្រុម​ភេរវ​ករ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស​ ហើយ​ក្រុម​ភេរវ​ករ​ទាំងនោះ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​ភេរវកម្ម​នៅ​កណ្តាល​ទី​ក្រុងប៉ារីស​ ទើប​ឈាន​ទៅ​ដល់​សមត្ថកិច្ច​អង្កេត​ស្រាវជ្រាវ​រក​ប្រភព​ចែកចាយ​អាវុធ​ឃើញ​តែ​ម្តង​ ។​

​សកម្មភាព​ភេរវកម្ម​នៅ​កណ្តាល​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ នា​ពេល​កន្លង​ទៅ​ ត្រូវ​បាន​ក្រុម​ភេរវ​ករ​ ISIS​ អះអាង​ថា​ គឺជា​អំពើ​របស់​ពួក​គេ​ ៕​

មេ​ជួញដូរ​អាវុធ​ឲ្យ​ក្រុម​ ISIS​ ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​វាយប្រហារ​ទី​ក្រុងប៉ារីស​ មេ​ជួញដូរ​អាវុធ​ឲ្យ​ក្រុម​ ISIS​ ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​វាយប្រហារ​ទី​ក្រុងប៉ារីស​