​តើ​មាន​អ្វី​កើតឡើង​កាលណា​អ្នក​គេង​ថ្ងៃ​

​តើ​មាន​អ្វី​កើតឡើង​កាលណា​អ្នក​គេង​ថ្ងៃ​

ការ​គេង​ថ្ងៃ​បន្តិច​ធ្វើឱ្យ​ខួរក្បាល​ស្រឡះ​ឡើងវិញ​។ វា​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ មាន​ថាមពល​ឡើងវិញ និង​ជួយ​ឱ្យ​បញ្ចប់​ពេល​កន្លះ​ថ្ងៃ​តទៅទៀត​បាន​ដោយ​ជោគជ័យ​។ ក៏​ប៉ុន្តែ​ការ​គេង​ថ្ងៃ​ទាមទារ​ថា​ត្រូវ​អនុវត្ត​ដោយ​បច្ចេកទេស​បន្តិច​។ ព្រឹត្តិប័ត្រ the Wall Street Journal បាន​ធ្វើ​ការណែនាំ​អំពី​ការ​គេង​ថ្ងៃ​ដូចតទៅ​នេះ​។​

១- គេង​ថ្ងៃ​ពី​១០​ទៅ​២០​នាទី​
នេះ​គឺជា​រយៈពេល​ល្អ​បំផុត​សម្រាប់​ខួរក្បាល អាច​ធ្វើឱ្យ​ខួរក្បាល​មាន​ថាមពល​ឡើងវិញ​បាន​។ វា​ធ្វើឱ្យ​អ្នក​ស្ថិតនៅ​ក្នុង​កម្រិត​ដែល​គេ​ហៅថា​"​ចលនា​ភ្នែក​រហ័ស​"​។ ការ​គេង​ត្រឹម​ប៉ុន​នេះ​អាច​ឱ្យ​អ្នក​ចាប់ធ្វើការ​ឡើងវិញ​បាន​លឿន​។ នៅពេលណា​ដែល​មាន​ព្រឹត្តិការណ៍​អ្វីមួយ​សំខាន់ គេ​ណែនាំ​ថា​ឱ្យ​គេង​ចំនួន​ពី​១០​ទី​២០​នាទី ដើម្បី​ឱ្យ​មាន​លំនឹង ភាពរហ័សរហួន និង​មាន​ផលិតភាព​។​
 

២- គេង​ថ្ងៃ​៣០​នាទី​
មាន​ការសិក្សា​មួយ​ចំនួន​បាន​ចាត់ទុក​ថា​ការ​គេង​ថ្ងៃ​ចំនួន​៣០​នាទី​អាច​បណ្តាលឱ្យមាន​"​និច្ច​ល​ភាព​នៃ​ដំណេក​" គឺ​បាតុភាព​ជីវសាស្ត្រ​ដែល​សំដែង​ចេញ​ជា​ភាព​ស្រយុត​ស្រយង់ វង្វេងវង្វាន់ ពិបាក​នឹង​ក្រោក​ឡើង​វិញ​។ ក៏​ប៉ុន្តែ​ការ​គេង​ថ្ងៃ​ត្រឹម​ប៉ុន​នេះ​អាច​ជួយ​ឱ្យ​រាងកាយ​ធ្វើការ​ជួសជុល​ឡើង​វិញ​បាន​យ៉ាង​ល្អ ជាពិសេស​ចំពោះ​អ្នកធ្វើការ​ពីរ​ពេល និង​អ្នកបើកបរ​នៅពេល​យប់​។​
 

៣- គេង​ថ្ងៃ​៦០​នាទី​
គេង​ថ្ងៃ​១​ម៉ោង​ល្អ​ខ្លាំង​ណាស់​ចំពោះ​ការចងចាំ អាច​ជួយ​ឱ្យ​នឹកឃើញ​ព្រឹត្តិការណ៍ ឬ​មនុស្សម្នា​បានល្អ​។ គេ​គេង​បានយូរ ស្កប់ស្កល់ តាម​ដំណើរ​។ ក៏​ប៉ុន្តែ​វា​ក៏​ធ្វើ​ឱ្យ​ទៅជា​ស្រងល់​បានដែរ ហើយ​អាច​ទៅ​ជា​អស់កម្លាំង​វិញ​ក៏​មាន​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។