ពៅ លីដា ក្លាយជា​ថៅកែ​លក់​ផ្អក​ត្រី

Sanofi

​ក្រៅពី​ជាតា​រា​សម្តែង​ស្រី​ស្អាត ពៅ លីដា ក៏​ជា​ម្ចាស់​ហាង​សាឡ​ន ដែលមាន​ឈ្មោះថា​”​ពៅ លីដា​សាឡ​ន​” ។ តែ​ថ្មីៗ​នេះ តារា​សម្តែង​រូបនេះ​បាន​បន្ថែម​របរ​មួយទៀត​ដែល​កម្រ​មាន​តារា​រូប ណា​ចាប់អារម្មណ៍​នឹង​ប្រក​បរបរ​នេះ​ណាស់ មុខរបរ​ដែល​នាង​ប្រកប​នោះ​គឺ​របរ​លក់​ផ្អក​ត្រី​ធម្មជាតិ ។ ថ្មីៗ​នេះ​ស្រី​ស្អាត ពៅ លីដា បាន​លក់​ផ្អក​ត្រី​ធម្មជាតិ​តាមរយៈ​អន​ឡាញ ដោយ​ដាក់​ក្នុង​កែវ តូច​ល្មម ។ មានការ​សរសើរ​ពី​សំណាក់​មហាជន​ថា​ជាតា​រា​ដែល​មិន​វាយឫក និង ពូកែ​សន្សំ​លុយ កាក់ល្អិត​ចេះ​នឹកឃើញ​មុខរបរ​លក់​ផ្អក​ត្រី​ធម្មជាតិ ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​តារា​ផ្សេងៗ ។​

មួយរយៈ​កន្លងមកនេះ ពៅ លីដា ទើបនឹង​ប្តូរ​ទីតាំង​ហាង​សាឡ​ន​របស់​នាង ពី​ទីតាំងនៅ ទល់មុខ​មន្ទីរពេទ្យ​សែន សុខ មក​បុរី​ប៉ែល​កុ​ឡុ​ន ជិត​ស្តុ​ប​ផ្សារ​ដី​ហុយ ដែលមាន​លក្ខណៈ​ទូលាយ ជាង​ទីតាំង​ចាស់ ។ មានការ​និយាយថា ហាង​របស់ ពៅ លីដា ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់ អតិថិជន ដោយសារ​តម្លៃ​សមរម្យ និង មានការ​លក់​នូវ​ផលិតផល​រក្សា​សម្រស់​ផងដែរ ។ សម្រាប់ ឆ្នាំនេះ ពៅ លីដា កាន់​តែមាន​យីអ៊ុន ជាក់ស្តែង​នាង​លេចមុខ​ក្នុង​កម្មវិធី​ជាច្រើន ទាំង​ការសម្តែង រឿង​ដុំ និង រឿង​ភាគ ក៏ដូចជា​កម្មវិធី​ទូរទស្សន៍​នានា មានដូចជា​រឿង​ភាគ​ខ្នាត​វែង​របស់​ទូរទស្សន៍ CTN “​វិថី​នារី​” និង រឿង “​ដៃគូ​កម្ចាត់​ខ្មោច​” ។​

​អ្វីដែល​ធ្វើ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍​នោះ នាង​អាច​ក្តោប​បាន​តំណែង​ជា​តួ​ស្រី ក្រោយពី ខំប្រឹងប្រែង​អស់​រយៈពេល​ជាង ៧ ឆ្នាំ​មក​នោះ ។ ពៅ លីដា កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង មានការ​តុបតែង​ខ្លួន​ផូរផង់​ស្អាត​ជាង​មុន ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ប្រាប់​ពី​អ្នកសិល្បៈ​ដែល​រួម អាជីព​ជាមួយ​នាង​ថា តារា​ស្រអែម​ស្រស់​រូបនេះ​ទើបនឹង​កែ​បន្ថែម​ចង្កា​ឲ្យ​មើលទៅ​ស្រស់ស្អាត ជាង​មុន ៕​ចេ​នី​

Related