រថយន្តក្រុង​ក្រុមហ៊ុន​ពន្លឺ​អង្គ​របុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​នៅពេល​យប់​មន្ត្រី​អង្គការ​ម្នាក់ ស្លាប់ និង​ប្អូនប្រុស​ម្នាក់ទៀត​របួសធ្ងន់

​ខេត្តកំពង់ឆ្នាំង​៖ មន្ត្រី​អង្គការ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ប្អុ​ន​ប្រុស​គេ​ម្នាក់ទៀត របួស​ធ្ងន់ធ្ងរ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់ ដោយសារ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង​បាន​បុក​ម៉ូតូ​ពួកគេ​ចំ​ពីមុខ​ពេញទំហឹង​កណ្តាល​ទ្រូងផ្លូវ​តែម្តង នៅក្នុង​ប​ញ្រា​សទិស​គ្នា​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦ និង​៨៦ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ ​ជនរងគ្រោះ​នៅក្នុង​គ្រោះថ្នាក់​នេះ​មាន​៖ ១.​ឈ្មោះ ហួច គឹម​ហាក់ អាយុ​២២​ឆ្នាំ បាន​ស្លាប់ ភ្លាមៗ​នៅក្នុង​កន្លែងកើតហេតុ ជា​មន្ត្រី​អង្គការ​ក​ង្រី​មាន​ទីតាំង​នៅក្នុង​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង រូបគេ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជុំ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស​និង ២.​ឈ្មោះ ហួច សំណាង អាយុ​២០​ឆ្នាំ ជា​ប្អូនបង្កើត បាន​រងរបួស​ធ្ងន់ធ្ង​រ​បាក់ជើង​ខាងឆ្វេង​។

​មុនពេល​កើតហេតុ​ជង​រងគ្រោះ​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០៤ ​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​អង្គការ ONG113 1.003 បើកបរ​ពី​ត្បូង​ទៅ​ជើង​បំណង​ទៅ​យាម ពេលយប់​នៅ​កន្លែងធ្វើការ លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៍​ត្រូវ​រថយន្តក្រុង​ដឹក​អ្នក ដំណើរ​របស់​ក្រុមហ៊ុន​ពន្លឺ​អង្គរ ពាក់​ផ្លាកលេខ​បាត់ដំបង​3A – 0220 បើកបរ​យ៉ាង​លឿន ក្នុងទិសដៅ​ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​តែម្តង បណ្តាលអោយ​ម៉ូតូ និង​ជន រងគ្រោះ​ប៉ើង​ចូល​កញ្ចក់​រថយន្ត​អូស​ជិត​២០​ម៉ែត្រ​ពី​ក​ន្លែ ង​កើតហេតុ​ទើប​ធ្លាក់ចុះ​មកវិញ ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅមុខ​ជាង​៤០​ម៉ែត្រ​ទើប​អស់​ល្បឿន​ជាប់​ហ្វាំ​ង​ជាប់ នៅលើ​ចិញ្ចើម​ផ្លូវជាតិ​ខាងឆ្វេង​ដៃ​។​

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត និង​អ្នកដំណើរ​ចោល​នៅ​កន្លែងកើតហេតុ​។​ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​ត្រូវបាន​គេ​ ​ដឹក យកទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​មន្ទីរពេទ្យ​ខេត្ត​ជួយ​ដឹក​ពី​កន្លែងកើតហេតុ​យកទៅ​ប្រគល់ជូន​ក្រុមគ្រួសារ នៅ​ភូមិ​ត្រពាំង​ជុំ ឃុំ​ចោ​ង​ម៉ាង ស្រុក​ទឹកផុស ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។

ករណីនេះ​ម៉ូតូ​ជនរងគ្រោះ​បាន​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត បង្ក​បាន​ខូចខាត​ធ្ងន់​ដោយ​បែក​កញ្ចក់​មុខ​និង​ចង្កៀង​មុខ​ផ្នែក​ខាងស្តាំ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​ទុក​នៅក្នុង​ស្នងការ​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ

KA-27-11-2015-09 KA-27-11-2015-14 KA-27-11-2015-13 KA-27-11-2015-10 KA-27-11-2015-11 KA-27-11-2015-12