គម្រោង​សាងសង់​ Expressway​ ប្រឈម​នឹង​ឧបសគ្គ​ ដោយសារ​ចំណង​ក្រុមហ៊ុន​ AZ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​

​បច្ចុប្បន្ន​ ផ្លូវជាតិ​លេខ​៤​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​កេរដំណែល​សាងសង់​របស់​សហរដ្ឋអាមេរិក​ បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ AZ​ Distribution​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​តំណាង​ ធ្វើ​សេវាកម្ម​យក​លុយ​រយៈពេល​៣៥​ឆ្នាំ​ ក្រោម​រូបភាព​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ (Concession​ Agreement)​ ចុះ​ហត្ថ​ហេ​ខា​នា​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ (​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ឆ្នាំ​២០០២)​ ដោយ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ទទួល​បានការ​លើកទឹកចិត្ត​បាន​រួច​ពន្ធ​សព្វសារពើ​ ។​ មាន​ន័យ​ថា​ បើ​យោង​តាម​កិច្ចព្រមព្រៀង​សម្បទាន​ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​នោះ​ គឺ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ នៅ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​រហូត​ដល់​ឆ្នាំ​២០៣៧(​នៅ​មាន​រយៈពេល​ធ្វើ​សេវាកម្ម​ចំនួន​២២​ឆ្នាំ​ទៀត​)​ ។​

​នៅ​ក្នុង​ប្រការ​៣-​ខ​ និង​ប្រការ​៣-​គ​ នៃ​កិច្ចព្រមព្រៀង​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​ គឺ​ភាគី​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ បាន​ចង​ភាគី​រាជរដ្ឋាភិបាល​មិន​ឲ្យ​អញ្ជើញ​បុគ្គល​ណា​ធ្វើ​គម្រោង​សាងសង់​ ឬ​វិនិយោគ​ក្នុង​ការ​សាងសង់​ ឬ​ធ្វើ​ឡើង​វិញ​នូវ​ផ្លូវ​ណាមួយ​ ស្ពាន​ណាមួយ​ ផ្លូវ​ក្រោម​ដី​ណាមួយ​ ឬ​ច្រក​សម្រួល​ណាមួយ​ផ្សេង​ទៀត​ដែល​អាច​នឹង​កាត់​បន្ថយ​បរិមាណ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ក្នុង​រយៈពេល​នៃ​កិច្ចព្រមព្រៀង​ ទោះជា​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ក្តី​ លើកលែងតែ​ផ្លូវជាតិ​លេខ​៣​ និង​ផ្លូវដែក​ដែល​មាន​ស្រាប់​ ។​ ប្រសិនបើ​រាជរដ្ឋាភិបាល​មាន​បំណង​ចង់​សាងសង់​ផ្លូវ​ណាមួយ​ ស្ពាន​ណាមួយ​ ផ្លូវ​ក្រោម​ដី​ណាមួយ​ ឬ​សម្រួល​ដើម្បី​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ចេញ​លិខិត​ជូនដំណឹង​ជា​មុន​ឲ្យ​ក្រុមហ៊ុន​ ដោយ​បញ្ជាក់​ប្រាប់​ពី​គោលបំណង​ និង​រយៈពេល​កិច្ចសន្យា​នៃ​សំណង់​ថ្មី​នោះ​ ហើយ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ត្រូវ​មាន​សិទ្ធិ​មុនគេ​ក្នុង​ការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​នៅ​ក្នុង​បញ្ហា​សំណង់​ថ្មី​នោះ​ នៅ​ក្នុង​រយៈពេល​នៃ​កិច្ចព្រមព្រៀង​ ។​ លើស​ពី​នេះ​ទៀត​ ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ នឹង​ទទួល​បាន​សិទ្ធិ​ដំបូង​ក្នុង​ការ​គ្រប់គ្រង​ និង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ទៅ​លើ​សំណង់​ទាំងនោះ​នៅ​ក្នុង​រយៈពេល​ដែល​បាន​កំណត់​ ដោយ​ក្រុមហ៊ុន​ និង​រាជរដ្ឋាភិបាល​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​ក្រុមហ៊ុន​ប្រទេស​កូរ៉េ​ខាងត្បូង​ឈ្មោះ​ Green​ Eco​ Energy​ Co.,​ Ltd.​ បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​(MoU)​ជាមួយ​ក្រុមហ៊ុន​ប្រទេស​កម្ពុជា​ឈ្មោះ​ Global​ Cam​ Project​ Development​ Plc.​ រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​មួយ​នៅ​កម្ពុជា​ (Expressway)​ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ចម្ងាយ​ប្រមាណ​២៧៥​គីឡូម៉ែត្រ​ ទទឹង​ប្រមាណ​ជាង​២០​ម៉ែត្រ​ ក្រោម​រូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ​ (Build-Operate-Transfer-BOT)​ រយៈពេល​ចំនួន​៣៥​ឆ្នាំ​ ដោយ​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ​៥៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​កិច្ចការជំនួញ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ចំណង​របស់​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ដែល​បាន​ចង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​នោះ​ គឺ​គម្រោង​សាងសង់​ Expressway​ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ អាច​ប្រឈម​នឹង​ឧបសគ្គ​ផ្លូវច្បាប់​ ប្រសិនបើ​ក្រុមហ៊ុន​វិនិយោគ​មិនមែន​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ឬ​មាន​ចំណងទាក់ទង​គ្នា​ជាមួយ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ និង​លោក​ឧកញ៉ា​ លឹ​ម​ រស់​ ទេ​នោះ​ ៕​

គម្រោង​សាងសង់​ Expressway​ ប្រឈម​នឹង​ឧបសគ្គ​ ដោយសារ​ចំណង​ក្រុមហ៊ុន​ AZ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​ គម្រោង​សាងសង់​ Expressway​ ប្រឈម​នឹង​ឧបសគ្គ​ ដោយសារ​ចំណង​ក្រុមហ៊ុន​ AZ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​ គម្រោង​សាងសង់​ Expressway​ ប្រឈម​នឹង​ឧបសគ្គ​ ដោយសារ​ចំណង​ក្រុមហ៊ុន​ AZ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​គម្រោង​សាងសង់​ Expressway​ ប្រឈម​នឹង​ឧបសគ្គ​ ដោយសារ​ចំណង​ក្រុមហ៊ុន​ AZ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​