ចាន់ គឹមលាភអាចឈ្នះទៀត ឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​ទម្ងន់​៦៥​គីឡូក្រាម ​លើស​ង្វៀន CNC ថ្ងៃទី​២៨​វិច្ឆិកា​នេះ​មិនដឹង​ថា​អ្នក​ប្រដាល់​ចាន់ គឹម​លាភ​ក្លឹប​និរោធ​ន៍​មានជ័យ​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​លើ​អ្នក​ ប្រដាល់​ថៃ Nataphon Keitavorn បាន​ឬ អត់​នោះឡើយ ។​

​    ​ក្នុងការ​ប្រកួត​ដំបូង​អ្នក​ប្រដាល់​កម្ពុជា​ចាន់ គឹម​លាប​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Namaiy Sit Yirt Chhean បាន​ដោយ​ពិន្ទុ​ទាំង​លំបាក ក្នុងខណៈដែល​អ៊ុំ ចំរើន​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ចាញ់​ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​ថៃ​ Nataphon Keitavong នោះ ។​

​    ​គឹម​លាប និង Natapho  Keitavorn សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ព្រោះ​បើ​នរណា​ឈ្នះ​គឺ​បាន​កក់​កៅអី​សម្រាប់ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រោះ​មួយ​ប្រកួត​ដំបូង​របស់​ពួកគេ​ទាំង ២ សុទ្ធតែ​ឈ្នះ​ដូចគ្នា តែបើ​ចាញ់​អ្វីៗ​គឺ​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ហើយ ។ ចាំមើល​នរណា​ឈ្នះ ?

​    ​មួយ​ប្រកួត​ទៀត​អ៊ុំ ចំរើន​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Namaiy Sit Yorth Chhean ដែល​ មួយ​ប្រកួត​ដំបូង​របស់​ពួកគេ​តាំង ២ សុទ្ធតែ​ជួប​បរាជ័យ​ដូចគ្នា ។​
​    ​ការប្រកួត​មួយ​នេះ​បើ​នរណា​ចាញ់​ទៀត​នោះ​គឺ​ហាលអាវ​តែម្ដង​តែបើ​ឈ្នះ​ គ្រាន់​នៅមាន​ឱកាស​ដើម្បី​អ៊ុត​ខ្លះ​។​ចាំមើល​នរណា​ចាញ់​បន្តទៀត ?