អ៊ុង ស៊ីណា ប្រកាសវ៉ៃជាមួយគឿម សុវណ្ណនឿត

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន TIFFY ARENA របស់ TV5 យប់​ថ្ងៃទី​២៨​វិច្ឆិកា​អ្នក​ប្រដាល់​អ៊ុង ស៊ីណា​ក្លឹប​ម្កុដ​រាជ​សីហ៍​ប្រកាសឡើង​តស៊ូ​ជាមួយ​គឿ​ម សុវណ្ណ​នឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​នេះ​ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​មហា​កម្លាំង​ដូចគ្នា ហើយ​វ៉ៃ​មិនសូវ​ចេះ​ដកថយ​ដូចគ្នា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​កណ្ដាប់ដៃ​របស់គេ​ធ្ងន់ ហើយ​ការ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធិ​ភាពដូចគ្នា គ្រាន់តែ​ស៊ីណា​កំពស់​របស់គេ​ចាញ់​ប្រៀប​សុវណ្ណ​នឿ​ត​បន្តិច​តែប៉ុណ្ណោះ ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​នឹង​ប្រកួត​គ្នា ៥ ទឹក​ពេញ​ជាមិនខាន ។ ដោយសារ​សមត្ថភាព​គ្មាន​នរណា​លើ​នរណា​បែបនេះ​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។ ចាំមើល​ជ័យជំនះ​ជា​របស់​អ៊ុង ស៊ីណា ឬ ជា​របស់​គឿ​ម សុវណ្ណ​នឿ​ត ?

​    ​សៅ ប៊ុនធឿន​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​ប្រាក់ ស៊ី​ណាត​ក្លឹប​តា​ឯក​ដំ្ បង​ដែក​មាន​រិ​ទ្ធ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​អាច​និយាយបានថា​ប៊ុនធឿន​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែល​ខ្លាំង​ គ្រាន់បើ​តែ​អ្ប​ក​ប្រដាល់​រូបនេះ​ហាក់​ដូច​ជាមាន​អំណួត និង ចូលចិត្ត​មើលស្រាល​គូប្រកួត​បន្តិច ។​មួយរយៈ​នេះ​ការប្រកួត​របស់​ប៊ុនធឿន​ហាក់ដូចជា​មិន​សូវ​មាន​សំណាងល្អ​នោះទេ ។​

​    ​ប្រាក់ ស៊ីណា​ត​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​តែ​គេ​វ៉ៃ​ល្អ​តែ​អ្នក​ប្រដាល់​រូបនេះ​ បទពិសោធន៍​នៅ​ខ្ចី​បន្តិច​អញ្ចឹង​ហើយ​ទើ​ប្​ពេលខ្លះ​គេ​ប្រើ​កម្លាំង​ខ្វះ​ ការ​សន្សំសំចៃ ។​

     ​សម្រាប់​ការប្រកួត​នេះ​មិនទាន់​ប្រាកដថា​អ្នក​ប្រដាល់​ជើងចាស់​សៅ ប៊ុនធឿន នឹង​ឈ្នះ​ប្រាក់ រស្មី​នោះទេ​ហើយ​ ក៏​មិនទាន់​ប្រាកដថា​ប្រាក់ រស្មី​អាច​ឈ្នះ​សៅ ប៊ុនធឿន​ដែរ ។​

​    ​ឡុង សុ​ផា​ក្លឹប​សាល​វ័​ន្ដ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ប៊ុន សុធា​ក្លឹប​កងយោធពល​ខេ​មរ​ភូ​មិ​ន្ទ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​សុ​ផា​មិនសូវមាន​នរណា​ស្កាល់​នោះទេ តែ​សុធា​មាន​គេ​ស្គាល់​ច្រើន​ដោយសារតែ​អ្នក​ប្រដាល់​រូបនេះ​ជា​អ្នកខ្លាំង​ គ្រាន់បើ​ដែរ ។ តែ​សុ​ផា​បើ​ខ្សោយ​នោះ​ក៏​ប្រហែលជា​មិនមាន​ឱកាស​ប្រកួត​ជាមួយ​សុធា​ដែរ​ចើ​ មើល​នរណា​ឈ្នះ ?

​    ​សែម ឆ​វ័​ន្ដ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​សូ​យ សុគន្ធ​ក្លឹប​ពោធិ៍​ជ័យ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​
​    ​