នរណាខ្លះជួបគ្នាលើសង្វៀនអប្សរាចុងខែនេះ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ប្រចាំ​ចុងខែ​លើស​ង្វៀន​អប្សរា​នា​ថ្ងៃទី​២៨ ​វិច្ឆិកា​នេះ​អ្នក​ប្រដាល់​កម្ពុជា ៣ រូប​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ស្រុកថៃ ។​

​    ​អ្នក​ប្រដាល់​កំពែង ខ្មៅ​ក្លឹប​ក្រសួងកសិកម្ម​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ឈ្មោះ​Nam Chhokក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែ​បើតាម ​ការអះអាង​ពី​មន្ត្រី​ប្រដាល់​នោះ​ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​មិន​អន់​ទេ​ ពិសេស​ស្នៀត​កែង និង ជង្គង់​របស់​វ៉ៃ​ចេញ​ចំ​គោលដៅ​បានល្អ​ណាស់ ។ ចំពោះ​កំពែង ខ្មៅ​វិញ​ក៏​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ​ដែរ​។ ផ្លែ​វ៉ៃ​ចេញ​ល្អ​តែ​គេ​ហាក់ដូចជា​ខ្ជិល​ហាត់​បន្តិច​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ ឆ្លង​ផុត ៣ ទឹក​កម្លាំង​គេ​ស្រុតចុះ​តែម្ដង ។​ការប្រកួត​នេះ​នរណា​ឈ្នះ ?

​     ​ឈាង ឡុង​ក្លឹប​អេ​ភូ​ថង​កីឡា​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ Phet Ensry ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​ឈាង ឡុង​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​មួយរយៈ​នេះ​ការប្រកួត​របស់គេ​ភាគច្រើន​ បានទទួល​ជ័យជំនះ​ហើយ​ប្រ​សិន​បើ​នរណា​យកឈ្នះ​គេ​បាន​នោះ​ក៏​វេទនា​ដែរ ។​អ្នក​ប្រដាល់​ជើង​ថ្មី​រូបនេះ​នៅ​ស្ទើរ​បទពិសោធន៍​បន្តិច​ពិសេស​គេ​វ៉ៃ​ ដោយ​ខ្ចះ​ខ្ជាយ​កម្លាំង​ពេក​ព្រោះតែ​ចង់បាន​ជ័យជំនះ​ឆាប់ៗ ។

​    ​ការ​វ៉ៃ​របៀប​បំពាន​គូប្រកួត​នេះហើយ​ដែលមាន​ពេលខ្លះ​ឈាង ឡុង​ត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​ន​ញ ។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​យ៉េន ឌី​ណា​ក្លឹប​អប្សរា​គុន​ខ្មែរ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Pan Phet ។ អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ការប្រកួត​នេះ​គេ​ជឿថា​ឌី​នា​នឹង​ឈ្នះ ។ ឌី​ណា​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ការប្រកួត​របស់គេ​កម្រ​នឹង​ជួប​បរា​ជ័យ​ ណាស់ ។ ទោះបី​អ្នក​ប្រដាល់​ថៃ Pan Phet នេះ​គេ​មិនបាន​ដឹង​ពី​សាវតារ​ក៏ពិតមែន​តែ​នរណា​ក៏​ជឿថា​ឌី​ណា​នឹង​ឈ្នះ​ដែរ ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ផុន ថុល​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេង ជា​របស់​ក្លឹប​សាល​វ័​ន្ដ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ស្វា ដែក​ក្លិប​ខេត្តកោះកុង ប្រកួត​ជាមួយ​អ៊ុំ កុសល​ក្លឹប​សុភា​នូ​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម និង នៅ រតនា​ក្លិប​ខេត្តកោះកុង ប្រកួត​ជាមួយ​ហេង វាសនា​ក្លឹប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​