ម៉ន ព្រំម៉ាញ សុំសាក ជាមួយសុខ វាសនា

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន EXPERT របស់ SEA-TV​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​អ្នក​ប្រដាល់​ម៉ន ព្រំ​ម៉ាញ​របស់​ក្លឹប​កា​រិ​យា​ល័យ​ទី ៥​កងទ័ព​ជើ​ហ​គោក​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ វាសនា​របស់​ក្លឹប​ឃ្លាំងមឿង​កីឡា ។​

​    ​នេះ​ជាការ​ជួប​ប្រកួត​គ្នា​លើ​ដំបូង​ហើយ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។ ព្រំ​ម៉ាញ​ស្គាល់​សង្វៀន​ប្រដាល់​ក្រោយ​វាសនា​ទេ​តែ​សម្រាប់​ការប្រកួត​នេះ​ មិនទាន់​ប្រាកដថា​វាសនា​អាច​ផ្ដួល​ព្រំ​ម៉ាញ​បាន​នោះទេ ។​

​    ​ព្រំ​ម៉ាញ​អាចនិយាយបាន​ថា​ជា​អ្នក​ប្រដាល់​ចិត្តធំ​ជាពិសេស​គេ​ក្លាហាន​ ក្នុងការ​វាយលុក​និង​ប្រកួត​មិនសូវ​ចេះ​ដកថយ​ឡើយ ។ ជ​ង្គ​ង កែង និង កណ្ដាប់ដៃ​គឺជា​អាវុធ​ដ៏​សំខាន់​របស់​ព្រំ​ម៉ាញ​ក្នុងការ​ផ្ដួល​គូប្រកួត ។​មិនតែប៉ុណ្ណោះ​បើ​ដឹងថា​ចាញ់​ប្រៀប​គូប្រកួត​នោះ​ទោះបី​មួយ​ចាន​ទឹក​មួយ​ ចាន​គោក​ក៏​គេ​ប្រថុយ​ប្ដូរ​ដែរ ។​

​    ​ចំពោះ​វាសនា​ជា​អ្នក​ប្រដាល់​មានឈ្មោះ​ល្បី​គ្រាន់បើ​គេ​ជា​អ្នកលេង​កែង និង ជង្គង់​ដែរ​តែ​អ្នក​ប្រដាល់​រូបនេះ​មិនសូវ​ពូកែ​ការពារ​ទេ​ហើយក៏​មិនសូវ​ ហ៊ាន​ប្ដូរ​ដែរ​។​បើ​គេ​មានប្រៀប​លើ​គូប្រកួត​គេ​វ៉ៃ​បានល្អ​តែបើ​គូប្រកួត​ ខ្លាំង​ជាង​នោះគេ​នឹង​ដកថយ ហើយ​ការពារ​ច្រើនជាង ។​

​    ​សម្រាប់​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​ ហើយ​បើ​នរណា​ប្រហែស​នោះ​នឹង​ជួប​ស៊យ​ដូចគ្នា ។ ចាំមើល​នរណា​ឈ្នះ ?

​     ​លឿន សីហា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ឡាង សុជាតិ​ក្លឹប​ពន្លឺ​ណេ​អុង​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវមាន​នរណា​ស្គាល់​ឡើយ ហើយ​សមត្ថភាព​ប៉ុណ្ណាៗ​នោះ​ក៏​មិនមាន​នរណា​ ដឹង​ដែរ​តែបើ​តាម​ការអះអាង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​ពួកគេ​មិន​អន់​ឡើយ ។ សម្រាប់​ការប្រកួត​នេះ​មិនដឹងថា​នរណា​មាន​សមត្ថភាព​ដណ្ដើមបាន​ជ័យជំនះ​ នោះឡើយ ។​

​    ​ពេជ្រ ប៊ុន​ឆេន​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ណា​ង សុភា របស់​ក្លឹប​ខេ​រតនគីរី ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មានឈ្មោះ​បោះ​សម្លេង​គ្រាន់បើ​ដែរ​ហើយ​សមត្ថភាព​រប​ស់​ពួក​កេ​អាច​ តស៊ូ​ជាមួយគ្នា​បាន​តែបើ​នរណា​ភ្លាត់ស្នៀត​នោះ​អាច​នឹង​សន្លប់ ។ នរណា​ជួប​សំណាងល្អ​?

​    ​ស៊ុន ឡេង​មុយ​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដា​ ល់អ៊ុល​ រាត្រី​ក្លឹប​ពន្លឺ​វិបុល​ពោធិ៍​សែន​ជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម និង លឹម តក់​ក្លឹប​រស្មី​កុមារកំព្រា​ប្រកួត​ជាមួយ​ប្រកួត​ជាមួយ​សាន ឡាក់​ក្លិប​សុភា​នូ​មានជ័យ ។​