ឡុង សុភី និង ឌុម កែវដាស្វាគមន៍អ្នកប្រដាល់ថៃលើសង្វៀន K-Cement

ភ្នំពេញ: ​    ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ២ រូប​គឺ​ឌុ​ម កែវ​ដា​ក្លិប​ម្កុដ​រាជសីហ៍ និង ឡុង សុ​ភី​ក្លឹប​សាល​វ័​ន្ដ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ ។​

​    ​ឌុ​ម កែវ​ដា​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kam Lai Youk ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​កែវ​ដា​មួយរយៈ​នេះ​គេ​ បាន​ក្លាយជា​អ្នក​ប្រដាល់​ដែល​លំបាក​បង្ក្រាប​បំផុត​ដោយសារតែ​គេ​បាន​ ចំណាយពេល​វេលា​ជា​ច្រើន​នៅក្នុង​ក្លិប​ដើម្បី​ហ្វឹកហាត់ ។​

​    ​ដោយសារតែ​នៅ​ជាមួយនឹង​ការហ្វឹកហាត់​បែបនេះ​ទើប​មួយរយៈ​នេះ​កែវ​ដា​ដែល​ ពីមុន​ជា​អ្នក​ប្រដាល់​ចិត្ត​តូច​នោះបាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ជាខ្លាំង ។ អ្នក​ដែល​ជួប​ជាមួយ​កែវ​ដា​ភាគច្រើន​គឺ​សន្លប់​មុន​ទឹក​ទី ៥ ។ តែ​ពេលនេះ​កែវ​ដា​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពីស្រុកថៃ​មិនដឹងថា​ វាសនា​របស់គេ​យ៉ាងណា​នោះទេ ។​

​    ​ឡុង សុ​ភី​វិញ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Kam Lai Phet ក្នុង​ប្រភេទ​ទម្ងន់​៦៨​គី​ឡី​ក្រាម ។ បើតាម​ ការ​ឲ្យ​ដឹង​ពី​លោក​ញាណ សុធី​ដែលជា​អ្នកគ្រប់គ្រង​កម្ម​វី​ធី​ប្រដាល់ SEA-TV នោះ​ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​ប្រ​កួត​ឈ្នះ​រឿង សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍ ។​

​    ​សុ​ភី​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​មិនសូវ​ធំ​ទេ​តែ​គេ​មាន​ស្នៀត​ជង្គង់ ​ពិសេស​ណាស់ ។​បើ​ចូល​កៀក​សុ​ភី​ចាប់​ស្អិត​មិន​ឲ្យ​គូប្រកួត​រើខ្លួន​រួច​ឡើយ ។​ហើយ​ការ​វ៉ៃ​កៀក​ជង្គង់​របស់​សុ​ភី​វាយ​ចេញ​យ៉ាង​មាន​ប្រសិទ្ធិភាព ។ ហើយ​គេ​អាច​បញ្ចេញ​កែង​បានល្អ​ទៀតផង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Kam Lai Phet វិញ​មិនមែនជា​ដុំ​សាច់​ដែល​ស្រួល​ទំពារ​នោះទេ ។ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រុក​ខ្មែរ​មិនតិច​ទេ​ដែល​គេ​បង្ក្រាបបាន ។ សុ​ភី​ជា​ជើង​ខ្លាំង​មួយរូប​ទៀត​ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ​ត្រូវ​តស៊ូ​ ជាមួយ​បើ​គេ​ឈ្នះ​ទៀត​នោះ​ស្រុក​ខ្មែរ​គឺ​លំបាក​រក​អ្នកណា​ប្រកួត​ជាមួយ​គេ​ បាន​ណាស់ ។ ចាំមើល​ឡុង សុ​ភី មាន​អាច​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​នេះ​បាន​ឬទេ ?

​    ​សេក សុខ ស ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​សំរោង ភក្តី​ក្លឹប​ ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម ។ ជាមួយគ្នានេះ​អ្នក​ប្រដាល់​ខាំ ផាន់​នី​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​ឆន វណ្ណៈ​ក្លឹប​កងយោធពល​ខេមរភូមិន្ទ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​