វ៉ាន វ​លក្ខណ៍ ៖ ឲ្យ​តែ​បាន​ល្បី មិន​ថ្វី ត្រឹម​បញ្ចេញ​តែ​ប៉ុន​នឹង​!

វ៉ាន វ​លក្ខណ៍ ៖ ឲ្យ​តែ​បាន​ល្បី មិន​ថ្វី ត្រឹម​បញ្ចេញ​តែ​ប៉ុន​នឹង​!

​រាជធានី​ភ្នំពេញ : «​សម្រាប់​អ្នកសិល្បៈ​ដែល​ចង់​មានឈ្មោះ​បោះ​សំឡេង ក្នុង​ពិភព​សិល្បៈ គឺ​ត្រូវតែ​ហ៊ាន​លះបង់ កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​»​។ ពាក្យ​ថាលះបង់ គឺ​មិនមែន​មានន័យថា លះបង់​ខ្លួនប្រាណ​នោះទេ ត្រង់ចំណុច​នេះ​ខ្ញុំ​ចង់​បញ្ជាក់ថា ខ្ញុំ​ហ៊ាន​ទទួល​ថត​រឿង​គ្រប់យ៉ាង បើទោះជា​សាច់ រឿង​នោះ តម្រូវ​ឲ្យ​ខ្ញុំ​ប៉ះ​កាយ​ឱបរឹត​ជាមួយ​ជាមួយ​តួ​ប្រុស ឬក៏​មាន​ឈុត​ស្រើបស្រាល យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​អាច​ថត​បាន ដោយ​គ្មាន​បញ្ហា​នោះទេ ព្រោះថា​សិល្បៈ ប្រសិនបើ​យើង​ប្រកាន់ខ្លួន​ពេក គឺ​មិន​ងាយ​ល្បី​នោះទេ​។ នេះ​ជាស​ម្តី​របស់​កញ្ញា វាន វ​លក្ខណ៍ ដែលជា​ស្រី​ស្អាត​សិច​ស៊ី ដែល​ចូលចិត្ត​បញ្ចេញ​នូវ​សាច់​ដើមទ្រូង ហើយក៏​ជាតា​រា​ពន្លក​ថ្មី​ទើបតែ​រះ លើ​វិថី​សិល្បៈ​។​

 

​តារា​សិច​ស៊ី​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា  ដើម្បី​សិល្បៈ និង​ភាពល្បីល្បាញ នាង​អាចធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​ទាំងអស់ ទាំង​ការថត​រឿង​បែប​សិច​ស៊ី ការសម្តែង​ឈុត​ស្រើបស្រាល​លើ​គ្រែ ខណៈដែល​អ្នកសិល្បៈ​មួយចំនួន មានការ​រារែក មិន​ហ៊ាន​ទទួល​នោះ គឺ​នាង​អាច​ថត​បាន​មិន​ខ្លាច​អ្វី​ទាំងអស់​។​

 

​កន្លងទៅ​ថ្មីៗ​នេះ ស្រី​ស្រស់​សម្ផស្ស​ឆើតឆាយ ស្ថិតក្នុង​សម្លៀកបំពាក់​បែប​នារី​សម័យថ្មី បាន​បញ្ចេញ​សាច់​សរ​ម៉ដ្ឋ​រលោក កញ្ញា វ៉ាន វ​លក្ខណ៍ បាន​ប្រាប់​សារព័ត៌​មានកំណើត​ថ្មី​ថា ថ្វីត្បិតតែ​នាង​ទើបតែ​មានឈ្មោះ បោះ​សំឡេង ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក៏ពិតមែន តែ​សម្រាប់ គឺមាន​ឱកាស បាន​ថត​រឿង​ចំនួន​៤​រួចហើយ ទោះជា​មិនបាន​មានឱកាស​ទទួល​តំណែង​ជា​តួឯក​ក៏ដោយ​នោះ​។ កញ្ញា វ៉ាន វ​លក្ខណ៍ នៅតែ​បន្ត​ប្រឡូក​មិន​រុញ​រា​ឡើយ ហើយ​ប្រសិនបើ​មាន​អ្នកដឹកនាំ​រឿង​ចង់​ទា​ក់ទន​ហៅ​នាង​ថត​រឿង​បែប​សិច​ស៊ី ឬក៏​ស្រើបស្រាល​ក៏​នាង​អាច​ថត​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ដែរ​។​

 

​កញ្ញា វ​លក្ខណ៍ បាន​ប្រាប់​កំណើត​ថ្មី​ទៀតថា នាង​គឺជា​តារា​ថ្មី ដូច្នេះ​ដើម្បី​ភាពល្បីល្បាញ ទាល់តែ​នាង​ខំប្រឹង​បញ្ចេញ​ទេព​កោ​ល​ស្យ​ក្នុងការ​សម្តែង​មិន​ថា ជា​តួអង្គ​បែបណាក៏ដោយ​។ អ្វីដែល​សំខាន់ គឺ​នាង​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​បន្ទាប់ពី​រឿង​ដែល​នាង​ថត ត្រូវ​បានដាក​បញ្ចាំង និង​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួលស្គាល់​នាង​ថា នាង​ក្លាហាន​ដល់​កម្រិតណា​។​

 

​ពន្លក​តារា​ថ្មី​ដែល​រះ​លើ​វិថី​សិល្បៈ​ដោយ​ចាប់យក​អាជីព​ជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​កញ្ញា វ៉ាន វ​លក្ខណ៍​បានបញ្ជាក់​បន្ថែមទៀតថា ៖«​ទន្ទឹមនឹង​ការលើកឡើង​ខាងលើនេះ នាង​ក៏​រីករាយ​ទទួល​ការរិះគន់ និង​ការស្ថាបនា​ផងដែរ បើសិនជា​ការសម្តែងរ​បស់​នាង មិន​ទៅ​ហួសហេតុ​ធ្វើ​ឲ្យ​ទស្សនិកជន មិន​ពេញចិត្ត និង​ទទួលយក​ការរិះគន់ ដើម្បី​កែលម្អ​ខ្លួន​ឡើងវិញ ផ្ទុយទៅវិញ​ប្រសិនបើ​មានការ​សរសើរ នាង​នឹងមាន​ទឹកចិត្ត​ខំប្រឹង​សម្តែង​ឲ្យ​បានល្អ​បន្ថែមទៀត​៕

 វ៉ាន វ​លក្ខណ៍ ៖ ឲ្យ​តែ​បាន​ល្បី មិន​ថ្វី ត្រឹម​បញ្ចេញ​តែ​ប៉ុន​នឹង​! វ៉ាន វ​លក្ខណ៍ ៖ ឲ្យ​តែ​បាន​ល្បី មិន​ថ្វី ត្រឹម​បញ្ចេញ​តែ​ប៉ុន​នឹង​! វ៉ាន វ​លក្ខណ៍ ៖ ឲ្យ​តែ​បាន​ល្បី មិន​ថ្វី ត្រឹម​បញ្ចេញ​តែ​ប៉ុន​នឹង​!

វ៉ាន វ​លក្ខណ៍ ៖ ឲ្យ​តែ​បាន​ល្បី មិន​ថ្វី ត្រឹម​បញ្ចេញ​តែ​ប៉ុន​នឹង​!