អាង​ខ្លួន​ជា​អ្នកកាសែត ថត​នារី​ម៉ាស្សា​ ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​មិន​ព្រម​លុប ទាស់​គ្នា​ផ្អើល​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អះ​អាង​ថា​ខ្លួន​​ជា​អ្នកកាសែត​«​ពន្លឺ​ជាតិ​»​បាន​ឌុ​ប​មិត្តភក្តិ​ចូល​ ទៅ​ម៉ាស្សា​ហើយ​ ថតរូប​នារី​ម៉ាស្សា​ម្នាក់​ កំពុង​តែ​ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​វិញ​ មិន​ព្រម​លុប​ នាង​ក៏​មិន​ព្រម​ ចាក់សោរ​ម៉ូតូ​ឲ្យ​វិញ បណ្ដាល​ឲ្យ​មានការ​ប្រកែក​ គ្នា​រហូត​ភ្ញាក់ផ្អើល​ដល់​ សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា កោស​ជប់ មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ខាងត្បូង​ជាប់​ស្ពាន​ អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0147 បាន​ជិះ​ចូល​ផ្ទះ​កោស​ជប់ ម៉ាស្សា កន្លែង​កើតហេតុ ដោយ​បុរស​ម្នាក់​ចូល​ទៅ​ក្នុង​បន្ទប់​ ដើម្បី​កោស​ជប់ ឬ​ក៏​ម៉ាស្សា​មិនដឹង ចំណែក​បុរស​ម្នាក់​ទៀត​ នៅ​ខាងក្រៅ (​មិន​ចូល​កោស​ជប់ ឬ​ម៉ាស្សា​ទេ​) ហើយ​​យក​ទូរស័ព្ទ​ ដៃ​មក​ថតរូប​នារី​ម៉ាស្សា​ម្នាក់​ ដែល​កំពុង​តែ​ដោះ​បៀលេង​ ធ្វើ​ឲ្យ​នារី​ នោះ​ខឹង និង​ទាមទារ​ឲ្យ​លុប​រូបថត​ របស់​នាង​ចេញ​វិញ ព្រោះ​នាង​គ្រាន់តែ​ ដោះ​បៀ​ធម្មតា មិនមែន​លេង ល្បែង​ស៊ីសង​ទេ តែ​បុរស​ម្នាក់​នោះ​មិន​ព្រម​ លុប​ចោល​ទេ ដោយ​អះអាង​ថា​ខ្លួន​ជា​ អ្នកកាសែត​មាន​សិទ្ធិ​ថត ។

ការ​ប្រកែក​គ្នា​យូរ​ទៅ​ក៏​កាន់តែ​​ខ្លាំង​ទៅ​ៗ រហូត​ដល់​បុរស​ម្នាក់​ដែល​ចូល​ទៅ​កោស​ជប់ ឬ​ម៉ាស្សា​ក្នុង​ បន្ទប់​នោះ​ចេញ​មក​វិញ ក៏​នៅ​តែ​មិន​ ព្រម​ចប់​ទៀត ធ្វើ​ឲ្យ​នារី​ម៉ាស្សា​ម្នាក់​នោះ​ខឹង​កាន់តែ​ខ្លាំង និង​មិន​ព្រម​ ចាក់សោរ​ម៉ូតូ​ឲ្យ​វិញ​ដោយ​និយាយ​ថា លុះត្រាតែ​លុប​រូប ថត​នាង​ចេញ​វិញ​ទើប​ ចាក់សោរ​ម៉ូតូ​ឲ្យ ។

ការ​ប្រកែក​គ្នា​កាន់តែ​ខ្លាំង​ទៅ​ៗ​រហូត​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ចុះ​មក​អន្តរាគមន៍ និង​សម្របសម្រួល ព្រមទាំង​ឲ្យ​នារី​ ម៉ាស្សា​ម្នាក់​នោះ​ចាក់សោរ​ម៉ូតូ​ ឲ្យ​បុរស​ដែល​អះអាង​ថា​ ជា​អ្នកកាសែត​«ពន្លឺ​ជាតិ»​ត្រឡប់​ទៅ​វិញ​បញ្ចប់រឿង កុំ​ឲ្យ​មាន​បញ្ហា​ វែង​ឆ្ងាយ​តទៅ​ទៀត ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ថា​ជា​អ្នកកាសែត​«​ពន្លឺ​ជាតិ​»​​នោះ​ពិតជា​មាន​ចេតនា​ ចង់​រករឿង​គេ​តែ​ម្តង ព្រោះ​ចូល​មក​កន្លែង​ កោស​ជប់ ម៉ាស្សា តែ​បែរជា​មិន​ចូល​កោស​ជប់ ឬ​ម៉ាស្សា​ទេ ថា​មិន​ចូល​ក៏​ហី​ចុះ អាច​អង្គុយ​ចាំ​ មិត្តភក្តិ​បាន ចុះ​ហេតុ​អ្វី​បានជា​ថតរូប​គេ​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​ចឹ​ង ហើយ​គេ​សុំ​ឲ្យ​លុប​វិញ​មិន​ ព្រម​លុប​ទៀត ។ តើ​អ្នកកាសែត​មាន​ សិទ្ធិ​គ្រប់យ៉ាង​បែប​នេះ​មែន​ទេ? ចូល​ទៅ​ថត​គេ​ ដល់​ក្នុងផ្ទះ​ហើយ និយាយ​ថា ខ្ញុំ​អ្នកកាសែត ខ្ញុំ​មាន​សិទ្ធិ​ថត តើ​ច្បាប់​អ្នកកាសែត​ មាន​សិទ្ធិ​ចូល​ថត​ ដល់​ក្នុងផ្ទះ​គេ​ ទាំង​គេ​គ្មាន​កំហុស​អ្វី​សោះ​មែនដែរ​ទេ ឬ​ក៏​គ្រាន់តែ​អង្គុយ​ដោះ​ បៀ​ម្នាក់ឯង​ខុស​ដែរ​មែន​ទេ?...។ល។

អាង​ខ្លួន​ជា​អ្នកកាសែត ថត​នារី​ម៉ាស្សា​ ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​មិន​ព្រម​លុប ទាស់​គ្នា​ផ្អើល​ទាំង​យប់
អាង​ខ្លួន​ជា​អ្នកកាសែត ថត​នារី​ម៉ាស្សា​ ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​មិន​ព្រម​លុប ទាស់​គ្នា​ផ្អើល​ទាំង​យប់
អាង​ខ្លួន​ជា​អ្នកកាសែត ថត​នារី​ម៉ាស្សា​ ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​មិន​ព្រម​លុប ទាស់​គ្នា​ផ្អើល​ទាំង​យប់
អាង​ខ្លួន​ជា​អ្នកកាសែត ថត​នារី​ម៉ាស្សា​ ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​មិន​ព្រម​លុប ទាស់​គ្នា​ផ្អើល​ទាំង​យប់
អាង​ខ្លួន​ជា​អ្នកកាសែត ថត​នារី​ម៉ាស្សា​ ដោះ​បៀ​លេង នាង​សុំ​ឲ្យ​លុប​ ចេញ​មិន​ព្រម​លុប ទាស់​គ្នា​ផ្អើល​ទាំង​យប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត