ទឹកក្រឡុក​ម្នាស់​

Sanofi

*​គ្រឿងផ្សំ​

– ម្នាស់​ហាន់​ជា​ចំណិតៗ ១ ពែង​
– ស្វាយ​ទុំ​ហាន់​ជា​ចំណិតៗ ១ ពែង​
– ទឹក​ស៊ីរ៉ូប៍ខាប់​ក្លិន​ផ្កាម្លិះ ២ ស្លាបព្រា​បាយ​

– ប៊័រ​សណ្តែក ១ ស្លាបព្រា​បាយ​
– ទឹកដូង កន្លះ​កូន​ពែង​
– ដូង​ដុត​កោស ១ ភាគ ៤ ពែង​
– ដូង​ដុត​កោស​សម្រាប់​តុបតែង​លម្អ​កែវ​

* វិធី​ធ្វើ​
​យក​គ្រឿងផ្សំ​ទាំងអស់នេះ​មក​ដាក់​ក្នុង​ម៉ាស៊ីន​កិន​ផ្លែឈើ ។ ត្រូវ​កិន​លាយ​គ្នាឱ្យ​ម៉ដ្ឋ ហើយ​ចាក់​ដាក់​កែវ តុបតែង​លម្អ​ដោយ​ដូង​ដុត​កោស​ពីលើ​មាត់​កែវ រួច​យកមក​ផឹក​តែម្តង ៕

Related