​ប្រទះឃើញ​សាកសព​នារី​ម្នាក់ អណ្តែត​ទឹក នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​

​កណ្តាល: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​នារី​ម្នាក់ អណ្តែត​ទឹក បង្ក​ឲ្យ​ភ្ញាក់ផ្អើល នៅ​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​មិនមាន​នរណាម្នាក់ ស្គាល់​អត្តសញ្ញាណ​នារី​រងគ្រោះ​នោះទេ ប៉ុន្តែ​បើ​សង្កេតមើល នាង​មាន​អាយុ​ប្រហែល​២០​ឆ្នាំ ស្លៀកខោ​ខូវប៊យ យឺត​ពណ៌​ខ្មៅ ពាក់អាវ​វាល​ក្លៀក មាន​ជរ ក ពណ៌​ខ្មៅ អាវ​ក្នុង​ពណ៌​ខ្មៅ សក់​លាប ពណ៌​លឿង ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច និង​គ្រូពេទ្យ បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព ពុំមាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សំគាល់​ទេ​។ បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច បាន​សន្និដ្ឋានថា​៖ នារី​ម្នាក់​នោះ ស្លាប់​ដោយសារ​លង់ទឹក រយ​:​មាន​ពេល ៤ ថ្ងៃ​មកហើយ សព​ត្រូវបាន​បញ្ចុះ នៅក្រោយ​វត្ត​ពោធិ​ព្រឹក ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល រង់ចាំ​ក្រុមគ្រួសារ មក​ធ្វើការ​ទំនាក់ទំនង ដើម្បី​គាស់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S