​​ថត​​រឿង​សោះ​​ឈ្លោះ​​គ្នា​​មែន​ទែន​ រ៉ាំបូ​​និង​​ក្រុម​ការងារ​​​ឃាត់​​ព្រាត​ ​

​​ថត​​រឿង​សោះ​​ឈ្លោះ​​គ្នា​​មែន​ទែន​ រ៉ាំបូ​​និង​​ក្រុម​ការងារ​​​ឃាត់​​ព្រាត​ ​

​កំពុង​សម្ដែង​ឈុត​ប្រដាល់​លើ​សង្វៀន ក្នុង​រឿង ” Creed” កីឡាករ​ប្រដាល់អាជីព (Real Boxer) Tony Bellew បាន​ខឹង​នឹង​​តារា​សម្ដែង​ម្នាក់​ទៀត រហូត​​បង្ក​ឱ្យ​មាន​ជម្លោះ។ ពេល​​ឃើញ​ដូច្នេះ តារា​សម្ដែង Sylvester Stallone (រ៉ាំបូ) និង​ក្រុមការងារ បាន​​នាំ​គ្នា​ជួយឃាត់ ​ពេញ​កន្លែង​ថតនៅ​ទីក្រុង Philadelphia កាល​ពី​ម្សិលមិញ​នេះ។

 

​​ថត​​រឿង​សោះ​​ឈ្លោះ​​គ្នា​​មែន​ទែន​ រ៉ាំបូ​​និង​​ក្រុម​ការងារ​​​ឃាត់​​ព្រាត​  ​

 កីឡាករ​ប្រដាល់  Tony Bellew

 

ពេលនោះ​កីឡាករ​ប្រដាល់​សញ្ជាតិ​អង់គ្លេស Tony បានផ្ទុះកំហឹង​នឹង​តារា​សម្ដែង​ មិន​ត្រូវ​​គេ​បញ្ចេញ​ឈ្មោះ​ មួយរូប​ទៀត​ពេល​កំពុង​ថត ​ដែល​វិវាទ​នេះមិនមាន​​រាប់​បញ្ចូល​​ក្នុង​​សាច់រឿង ​ដែល​​សរសេរ​ឡើយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ របស់​គេហទំព័រ TMZ។

 

តំណាង​​ស្ទូឌីយូ​មួយ​រូប​ប្រាប់ TMZ ថា រឿង​ហេតុនេះ​មិន​ឈាន​ដល់​ការ​ប្រើហិង្សា​រាងកាយ​ទេ បើ​ទោះបី​អ្នក​ឃើញ​ហេតុការណ៍​​​ និយាយ​យ៉ាង​ដូច្នេះ​មែននោះ។ គេហទំព័រ DailyMail បាន​ទាក់ទង​ទៅ​តំណាង​របស់​រ៉ាំបូ​ហើយ តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់ ណាមួយ​​នៅ​ឡើយ​ទេ។

 

ជុំវិញ​បញ្ហា​នេះ គេ​មិនទាន់​​ដឹង​ទេថាបណ្ដាល​មក​ពី​អ្វី ហើយ​ប៉ូលិស​ត្រូវ​​​បាន​គេ​ទូរសព្ទ​ឲ្យ​អន្តរាគមន៍​នៅ​​កន្លែងកើត​ហេតុ​ដែរ ​​ប៉ុន្តែ​​មិន​ច្បាស់​​ថា ការ​ពិន័យ​នឹង​ត្រូវ​ធ្វើ​ឡើង​ឬ​ក៏អត់។

 

​​ថត​​រឿង​សោះ​​ឈ្លោះ​​គ្នា​​មែន​ទែន​ រ៉ាំបូ​​និង​​ក្រុម​ការងារ​​​ឃាត់​​ព្រាត​  ​

 

“Creed” ជា​ខ្សែភាពយន្ត​ជា​​មាន​ចំណងជើង​ថា​​ “Rocky”ទី៧ ដែល​ដក​ចេញ​ពី​ស៊េរី​រឿង “Rocky film series ” ។ រឿង​ប្រដាល់ដែលដឹកនាំ​ដោយ​ លោក Ryan Coogler ​នេះ ចាប់​ផ្ដើម​ថត​ក្នុងថ្ងៃ​ទី ១៩ ​ខែ​មករា ឆ្នាំ​២០១៥ ក្នុងប្រទេស​អង់គ្លេស ហើយ​​​បន្ត​ទៅ​​​ទីក្រុង Philadelphia សហរដ្ឋ​អាមេរិក។ “Creed” ​នឹង​​មាន​​ចាក់​​បញ្ចាំង​នៅ​​ទឹក​ដី​​អាមេរិក​ ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ​នេះ។

 

ចំពោះសាច់​រឿង តួអង្គ Adonis Johnson Creed សម្ដែង​ដោយ Michael B. Jordan មិន​បាន​ដឹងពី​​ប្រវត្តិ​ឪពុក ​ដែល​ជា​ម្ចាស់​ជើងឯកប្រដាល់​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក ឈ្មោះ Apollo Creed ដែល​​ស្លាប់​មុន​ពេល​គេ​កើត​ទេ។ ទោះយ៉ាងណា​​រូបគេ​ នៅ​តែ​មាន​ឈាម​ជា​អ្នក​ប្រដាល់ ដូច្នេះហើយទើប Adonis បាន​ទៅទីក្រុង Philadelphia កន្លែង​​ឪពុក​ប្រកួត​ជាមួយកំពូល​ជើងខ្លាំង Rocky Balboa សម្ដែង​ដោយ ​រ៉ាំបូ។

 

ពេលមួយ​នោះកូន​កំព្រា​ឪពុក​រូបនេះ ​បាន​ជួប​រ៉ាំបូ ហើយ​សុំ​គេ​ធ្វើ​ជាគ្រូបង្វឹក។ ក្រៅ​ពី​ការ​ទទូច រ៉ាំបូ មើល​​ឃើញ​ពី​កម្លាំង និង​ការប្ដេជ្ញា​ដែល​មាន​ដូច Apollo គូប្រជែង​ខ្លាំងក្លា ដែលបាន​​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន។ រ៉ាំក៏​បូ​យល់​ព្រម ហើយ​បាន​ហ្វឹកហាត់ អ្នកប្រដាល់​វ័យក្មេង​នេះ ដើម្បី​ប្រកួតជាមួយ​គូប្រជែងដ៏គ្រោះថ្នាក់​ នៅ​លើ​សង្វៀន៕

 

 

​​ថត​​រឿង​សោះ​​ឈ្លោះ​​គ្នា​​មែន​ទែន​ រ៉ាំបូ​​និង​​ក្រុម​ការងារ​​​ឃាត់​​ព្រាត​  ​

 

 

 

រ៉ាំបូ​គ្រាន់​តែ​ថត​ពាណិជ្ជកម្ម​នំប៉័ង​ផ្អើល​អ្នក​គាំទ្រ

Fan គំរាម​​សម្លាប់​​សង្សារ​​ថ្មី​ សមាជិក​ក្រុម​ One Direction

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ DailyMail