​តើ​ការឈឺ​សុដន់​មុនពេល​មក​រដូវ​គឺជា​រឿង​ធម្មតា​ដែរ​ទេ​?

​តើ​ការឈឺ​សុដន់​មុនពេល​មក​រដូវ​គឺជា​រឿង​ធម្មតា​ដែរ​ទេ​?

​បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​បាន​ឱ្យដឹងថា ការឈឺ​សុដន់​គឺជា​បញ្ហា​ដ៏​ចំបង​បំផុត​ដែល​ស្ត្រី​ប្រមាណ ៦០ ទៅ​៧០​ភាគរយ​កំពុងតែ​ប្រឈមមុខ​។ មាន​ហេតុផល​ច្រើនណាស់​ដែល​នាំឱ្យ​មាន​ការ​ឈឺចាប់​បែបនេះ​។

​ការឈឺ​សុដន់​បែប​វដ្ត​រដូវ​បែបនេះ​ទាក់ទង​សំខាន់​ជាងគេ​គឺ​បម្រែបម្រួល​អ័រម៉ូន​ក្នុង​ពេល​មក​រដូវ​តែម្តង នោះ​គឺ​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង Prolactin​។ អ័រម៉ូន​ទាំងនេះ​មាន​ឥទ្ធិពល​ខុសៗ​គ្នា​ទៅលើ​ផ្នែក​ជាច្រើន​នៃ​រាងកាយ​។ ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​នាំឱ្យ​ឈឺ​សុដន់​ដែរ​នោះ​គឺ​អតុល្យភាព​អាស៊ីត​ខ្លាញ់​តែម្តង​។

​ធ្វើ​ដូចម្តេច​ទើប​កាត់បន្ថយ​ការឈឺ​សុដន់​បាន​?
​ការកាត់បន្ថយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន គ្រឿង​ស្រវឹង អាស៊ីត​ខ្លាញ់ Saturated ឈប់​ជក់បារី ការប្រើប្រាស់​អាវទ្រនាប់​ក្នុងពេល​ហាត់ប្រាណ​សុទ្ធតែ​ជា​វិធីសាស្ត្រ​អាច​កាត់បន្ថយ​ការឈឺចាប់​សុដន់​ក្នុង​ពេល​មក​រដូវ​បាន​ទាំងអស់​។

​ចំណែក​ប្រូតេអ៊ីន​សណ្តែកសៀង និង​វីតាមីន E គឺជា​ថ្នាំ​បំប៉ន តែ​ក៏​អាច​ជួយ​បន្ថយ​ការឈឺចាប់​នេះ​ដែរ​។ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល និង Ibuprofen គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់ ហើយក៏​អាច​ជួយ​បន្ថយ​អា​ការៈឈឺ​សុដន់​បានដែរ​។ បើសិនជា​ការធ្វើ​បែប​នេះ​ហើយ វា​នៅតែ​មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​វិញ​ទៅ​។

​ការឈឺ​សុដន់​ដែល​ជាប់​ទាក់ទង​នឹង​មាន​ដុំ​ក្នុង​សុដន់ ការ​ហៀរ​ទឹករំអិល​ពី​ក្បាល​សុដន់ ក្តៅខ្លួន ការប្រែប្រួល​ស្បែក ការផ្លាស់ប្តូរ​ទំហំ​របស់​សុដន់ ឬ​ការប្រែប្រួល​ចំពោះ​ក្បាល​សុដន់​នាពេល​ថ្មីៗ​ដូចជា​លឹប​ចូល​ក្នុង​នោះ ត្រូវ​មាន​ការវាយតម្លៃ​ភ្លាមៗ​ជាមួយ​គ្រូពេទ្យ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។