​ផលវិបាក​ដែល​អាច​កើតមាន​នៅពេល​មាន​ជំងឺ​ចង្កោម​រោគសញ្ញា​ពងទឹក​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ​

​ផលវិបាក​ដែល​អាច​កើតមាន​នៅពេល​មាន​ជំងឺ​ចង្កោម​រោគសញ្ញា​ពងទឹក​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ​

​ចង្កោម​រោគសញ្ញា​ពងទឹក​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​គឺ​ជា​ជំងឺ​នៃ​ប្រព័ន្ធ​បញ្ចេញ​ក្នុង​ដែល​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​វ័យ​បន្ត​ពូជ​។ ស្ត្រី​ដែល​មាន​ជំងឺ​បែបនេះ​អាច​មើលឃើញ​ដឹង​តាមរយៈ​ការថត​អេកូ​។

​ករណី​ដែល​មក​រដូវ​មិន​ទៀងទាត់ ឬ​យូរៗ​ពេក ដុះ​រោម​រាងកាយ​ច្រើន កើតមុន និង​ធាត់​ជ្រុល​សុទ្ធតែ​អាច​កើតមាន​លើ​ស្ត្រី​មាន​ជំងឺ​ពងទឹក​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​ទាំងអស់​។ ចំពោះ​ស្ត្រី​វ័យ​ជំទង់​វិញ ការ​មក​រដូវ​មិន​ទៀងទាត់ ឬ​មិន​មក​រដូវ​សោះ​អាច​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​នេះដែរ​។

មូលហេតុ​ពិតប្រាកដ​របស់​ជំងឺ​ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ការ​កំណត់​រោគវិនិច្ឆ័យ​ដឹង និង​ព្យាបាល​ទាន់​ពេលវេលា​ជាមួយ​នឹង​ការ​សម្រក​ទម្ងន់​ប្រហែលជា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​រយៈពេល​យូរ​បាន​ដូច​ជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង​ជាដើម​។

ការ​ដែល​មាន​ជំងឺ​ចង្កោម​រោគសញ្ញា​ពងទឹក​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​ទំនងជា​អាច​មាន​បញ្ហា​បន្ថែម​ច្រើន​ទៀត​ដូចជា​៖

  • ​    ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២
  • ​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
  • ​    ​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ខ្លាញ់​មិនធម្មតា​កើនឡើង​ខ្ពស់
  • ​    ​មាន​ជំងឺ Metabolic Syndrome ដែល​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​
  • ​    ​មាន​ជំងឺថ្លើម Nonalcoholic Steatohepatitis៖ ជាការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​ការ​កក​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​ថ្លើម​។
  • ​    ​មិន​អាច​មាន​កូន​បាន​
  • ​    ​គេង​បាត់​ដង្ហើម​
  • ​    ​បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​
  • ​    ​ហូរឈាម​ចេញ​ពី​ស្បូន​មិនធម្មតា​
  • ​    ​មហារីក​អង់ដូម៉ែត​
  • ​    ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។