ហើមជើង​ពេល​មាន​ផ្ទៃពោះ​គួរ​ដោះស្រាយ​បែប​ណា​ទើប​ល្អ​?

ហើមជើង​ពេល​មាន​ផ្ទៃពោះ​គួរ​ដោះស្រាយ​បែប​ណា​ទើប​ល្អ​?

​ក្នុងពេល​កំពុង​តែ​មាន​ផ្ទៃពោះ វា​ទំនងជា​ធ្វើឱ្យ​ស្ត្រី​មាន​បញ្ហា​ហើម​ខ្លួន​ជាមិនខាន​។ ការ​ហើម​នេះ​ភាគច្រើន​កើត​លើ​អវៈយវៈ​ខាងក្រោម ជាពិសេស​កជើង និង​ប្រអប់ជើង ដោយសារ​តែ​ស្បូន​ដែល​លូត​ធំ​នោះ​ទៅ​សង្កត់​លើរ​បត់​ឈាម​រត់​ធម្មតា​នៃ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​។

​ទោះបីជា​ក្នុង​ពេល​មាន​ផ្ទៃពោះ​ធម្មតា​ក៏​ដោយ ការ​ហើម​ក៏​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ដូចជា ជំងឺ​ត្រៀម​ក្រឡាភ្លើង​ជាដើម​។ ស្ថិត​ក្នុង​សញ្ញា​ដំបូង​នៃ​ការ​ហើមពោះ​នោះ យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រាប់​ឱ្យ​គ្រូពេទ្យ​ដឹង​ផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សញ្ញា​អាច​នឹង​បាត់​ទៅ​វិញ​ដែរ​ក្រោយ​ពី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព និង​អាច​ដោះស្រាយ​អាការៈ​ហើម​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ខ្លួនឯង​ដូច​ខាងក្រោម​នេះ​៖

ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​បញ្ហា​ហើម​ប្រហែលជា​អាច​ចៀសផុត​ពី​រឿង​នេះ​តាមរយៈ​ការ​ញ៉ាំ​ទឹក​ច្រើនៗ​ដើម្បី​បង្កា​រការ​ហើម​។ នេះ​ដោយសារ​តែ​ការ​ញ៉ាំ​ទឹក​កាន់តែ​ច្រើន​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការបញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ដែរ​។ រឿង​នេះ​ស្តាប់​មើល​ទៅ​ដូច​ឆ្គួត​អញ្ជឹង ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​។ ក្រៅពីនេះ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ក៏​ជួយ​លុបបំបាត់​បញ្ហា​ទល់លាមក​របស់​ស្ត្រី​ដែរ​។

កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រាត​
កាបូ​អ៊ី​ដ្រាត​ត្រូវបាន​ចាត់ទុក​ថា​ជា​មេ​បញ្ហា​ដែលនាំឱ្យ​ចាល់​ជាតិ​ទឹក​ក្នុង​រាងកាយ​កាន់តែច្រើន​។ ហេតុដូច្នេះ​ហើយ ស្ត្រី គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​សារធាតុ​មួយ​នេះ​បើសិនជា​តែងតែមាន​អា​ការៈហើម​។ ក្រៅពី​នេះ​អ្នក​ក៏​គួរតែ​ចៀសវាង​អាហារ​កែច្នៃ​ផងដែរ​។

ជ្រលក់​ជើង​ចូលក្នុង​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​
វិធីសាស្ត្រ​ក្នុង​ការបំបាត់​អា​ការៈហើមប្រ​អប់ជើង និង​កជើង​ដ៏​ល្អ​បំផុត​នោះ​គឺ ការ​ត្រាំ​ជើង​នៅក្នុង​ទឹកអំបិល​ក្តៅ​ឧ​ណ្ឌៗ​។ យក​ល្អ​គួរតែ​ត្រាំ​ជើង​ប្រហែល​១៥​នាទី​៕

ហើមជើង​ពេល​មាន​ផ្ទៃពោះ​គួរ​ដោះស្រាយ​បែប​ណា​ទើប​ល្អ​?

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។