ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)

រាជធានីភ្នំពេញ ៖​ បុរសជនជាតិបរទេសមិនទាន់​ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗនៅ​ កន្លែងកើតហេតុ ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​ជិះម៉ូតូធំ បុករ៉ឺម៉កដឹកធ្យូង​ ពីក្រោយ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើង​នៅម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ វិច្ឆិកា ​២០១៥ នៅតាមផ្លូវទន្លេ​សាប សួន ច្បារជ្រោយចង្វារ ​ក្បែរសណ្ឋាគារសុខា​ ខាងមុខ​ព្រះបរមរាជវំាង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព ​បានឲ្យដឹងជំហានដំបូងថា​ នៅមុនពេលកើតហេតុ ​ជនរងគ្រោះ ដែល មានវ័យប្រមាណ៤០ឆ្នាំបានជិះម៉ូតូម៉ាក ​យ៉ាម៉ាហា ធុនធំ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2 FK 4425 ក្នុងទិសដៅពីជើង​ទៅត្បូងក្នុងល្បឿនលឿន ​លុះមកដល់ចំណុចគ្រោះថ្នាក់ខាងលើ​ ស្រាប់តែរ៉ឺម៉កដឹក​ធ្យូងបានបត់ឆ្ចេង​ ​បណ្តាល បុកពីក្រោយពេញ​ទំហឹងរហូត​ដល់​ ដាច់តួរ៉ឺម៉ក​ជាពីរកំណាត់ ​ចំណែកជនរងគ្រោះ​បានស្លាប់នៅក្នុង​ឃ្លុបដាក់ធ្យូង តែម្តង ។

ក្នុងឧបទ្ទវហេតុនេះដែរ​ ម្ចាស់រ៉ឺម៉កឈ្មោះ ​ផុន ពិសិដ្ឋ អាយុ២១ឆា្នំ ​មានទីលំនៅក្នុងភូមិប្ញស្សី​ សង្កាត់ស្ទឹងមានជ័យ​ បានរងរបួសស្រាល ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោងជិត៥ល្ងាច​ ថ្ងៃសុក្រដដែលនេះ ​សមត្ថកិច្ចជំនាញកំពុងវាស់វែង ​និង ទំនាក់ទំនង​ទៅ ស្ថានទូតនានា​ដើម្បីមកទទួលសព ៕

ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)

ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)
ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)
ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)
ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)
ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)
ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)
ជនបរទេសម្នាក់​ជិះម៉ូតូបុករ៉ឺម៉ក ដឹកធ្យូងពីក្រោយ ស្លាប់​នៅជ្រោយចង្វារ​ មុននេះបន្តិច (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត