ឃាត់ខ្លួនមុខសញ្ញាជក់គ្រឿងញៀន ៥នាក់ នៅក្នុងផ្ទះមន្រ្តីយោធា

ពោធិ៍សាត់៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួន បានកាលពីវេលាម៉ោង ១៤និង៣៥នាទី ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលពួកគេ ទាំង៥នាក់នោះ កំពុងជក់នៅផ្ទះរបស់ឈ្មោះ ហេង ពុទ្ធ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជា មន្ត្រីយោធា រស់នៅ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ រួមមាន៖ ១ឈ្មោះ ហេង ពុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាមន្ត្រី យោធា, ២ឈ្មោះអ៊ឺង ហុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង, ៣ ឈ្មោះ ស៌ុំ ដែនភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង, ៤ ឈ្មោះហង្ស ភក្តីភេទប្រុសអាយុ២២ឆ្នាំ ជាមន្ត្រីយោធារស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង និងទី៥ឈ្មោះធី មេឃភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបន្តអោយដឹងទៀតថា រហូតមកទល់ពេលនេះ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ទាំង៥នាក់នោះ សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យកណ្តាល នគរបាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅ តាមនិតិវិធី៕

ឃាត់ខ្លួនមុខសញ្ញាជក់គ្រឿងញៀន ៥នាក់ នៅក្នុងផ្ទះមន្រ្តីយោធា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត