សម្តេចតេជោ ចាប់អារម្មណ៍សំរាម មិនទាន់សំអាត ក្រោយ បុណ្យប្រពៃណីជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួនជុំវិញបញ្ហាអនាម័យ (សំរាម) ដែលមិនទាន់បានសំអាត ក្រោយពិធីបុណ្យជាតិបានកន្លងផងទៅ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយម សម្តេចនាយករដ្ឋមន្រ្តី បានសរសេរថា “ពិធីបុណ្យប្រពៃណីជាតិ បានកន្លងផុតទៅហើយ នៅឡើយតែសំរាម ដែលបន្សល់ទុកនៅតាមទីក្រុង ទីប្រជុំជន ទីផ្សារ និងតាមរមណីយដ្ឋានទេសចរណ៍នានា។ល។”

សម្តេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំងអស់គ្នាធ្វើអានាម័យ ដើម្បីទីក្រុងស្អាត រមណីយដ្ឋានស្អាត បរិស្ថានល្អ និងសុខភាពល្អសំរាប់ទាំងអស់គ្នា៕

សម្តេចតេជោ ចាប់អារម្មណ៍សំរាម មិនទាន់សំអាត ក្រោយ បុណ្យប្រពៃណីជាតិ