ជនមិនស្គាល់មុខ ជះទឹកអាស៊ីត​ ដាក់ប្រធានភូមិ បឹងសាឡាង រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ ជនមិនស្គាល់មុខ មានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពជះទឹកអាស៊ីតដាក់ប្រធានភូមិបឹង សាឡាង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ហើយត្រូវបានសាច់ញាតិ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

លោក ទៀង ចាន់សា បានបន្តថា ជនរងគ្រោះឈ្មោះ ញ៉ឹម សូផាត ភេទប្រុស អាយុ៦៧ឆ្នាំ ទីលំនៅផ្ទះ៣៨១ ផ្លូវរថភ្លើង ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ  ។

លោកអធិការបានបន្តថា  មុនកើតហេតុ ជនរងគ្រោះងើបពីសំរាន មកហាត់ប្រាណ នៅលើផ្លូវដើរមុខផ្ទះ ចំណែកឯជនសង្ស័យមានគ្នាពីរនាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក  ពេលធ្វើ សកម្មភាព រួចជិះម៉ូតូតាមបណ្តោយផ្លូវរថភ្លើងគេចខ្លួនបាត់ ។ តែយ៉ាងក៏ដោយនៅពេលនេះ កម្លាំងនគរបាល របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ក្រុមជនដៃដល់ ។

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា អាចជារឿងគំនុំ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងតែស្វែងរកជនល្មើស ដើម្បីចាត់ការតាមច្បាប់ ៕

ជនមិនស្គាល់មុខ ជះទឹកអាស៊ីត​ ដាក់ប្រធានភូមិ បឹងសាឡាង រងរបួសយ៉ាងធ្ងន់ធ្ងរ