ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក លើកពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup នារី

ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក លើកពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup នារី
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក បានក្លាយជាក្រុមដំបូងគេ ដែលលើកពាន Women’s World Cup ឬពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកនារី ក្រោយពីក្រុមរបស់ខ្លួនបានប្រកួតឈ្នះក្រុមជម្រើស ជាតិនារីរបស់ជប៉ុន ក្នុងលិទ្ធផល ៥ ទល់នឹង ២។ ជ័យជម្នះលើក្រុមជម្រើសជាតិនារីជប៉ុននេះ បានធ្វើ ឲ្យអាមេរិកកាន់កាប់ពាន៣សម័យកាល ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាន់ពិភពលោកផ្នែក នារី។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្រុមបាល់ទាត់នារីអាមេរិកក្នុងអំឡុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិនារីជប៉ុននោះគឺ ក្រោយពេលប្រកួតបានត្រឹមតែ១៦នាទី ក្រុមនារីអាមេរិក បានលត់ក្រុមនារីជប៉ុន ដល់ទៅ ៤-០ ដោយខ្សែបម្រើវ័យ៣២ឆ្នាំ Carli Lloyd រកបាន បីគ្រាប់(Hat-trick)ម្នាក់ឯង គឺនៅនាទី៣, ៥ និងនាទី១៦ ខណៈដែលខ្សែបម្រើវ័យ២៧ឆ្នាំ Lauren Holiday រកបាន១គ្រាប់ដែរនៅនាទី១៤។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជម្រើសជាតិជប៉ុនព្យាយាមរកគ្រាប់បាល់បាន២គ្រាប់វិញ មុន ចប់ការប្រកួត។ ពីរគ្រាប់របស់ជប៉ុនរកបាន ដោយកីឡាការិនីវ័យ២៧ឆ្នាំ Yuki Ogimi នៅនាទី២៧ និងមួយគ្រាប់ទៀត ដោយគ្រាប់បាល់ចូលទីខ្លួនឯង( Own-goal) របស់ខ្សែការពារអាមេរិក Julie Johnston នៅនាទី៥២ ប៉ុន្តែ២នាទីបន្ទាប់ ពោលគឺនៅនាទី៥៧ កីឡាការិនី Tobin Heath បានបង្ហើយគ្រាប់ចុងក្រោយ ដោយចប់ការប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក យកជ័យជម្នះលើក្រុមបាលទាត់ ជម្រើសជាតិនារីជប៉ុនក្នុងលិទ្ធផល ៥-២។
សូមបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះនេះ ក្រុមនារីអាមេរិក ជាក្រុមដែលលើកពាន Women’s World Cup បាន៣សម័យកាល គឺនៅឆ្នាំ ១៩៩១, ១៩៩៩ និង ២០១៥ ច្រើនជាងគេបំផុត តាមពីក្រោយដោយក្រុមនារីអាល្លឺម៉ង់ ដែលធ្លាប់លើកបាន២សម័យកាល នៅឆ្នាំ ២០០៣ និងឆ្នាំ២០០៧ ខណៈដែលជប៉ុន ធ្លាប់លើកបាន១ដងកាលពីឆ្នាំ២០១១៕