បារំាង ប្រារព្វពិធីបុណ្យកាន់មរណៈទុក្ខ ជាផ្លូវការ ជូនជនគ្រោះ ក្នុងអំពើភេរវកម្ម ១៣វិចិ្ឆកា

ប៉ារីស៖ ប្រជាជាតិបារាំងទាំងមូល បានសម្តែងអកប្បកិរិយាស្មឹងស្មាធ បន្ទាប់លឺស្នូបន្លឺជួង ដែលវាយដោយលោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីជាគោរពដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ចំនួន១៣០នាក់ ក្នុងការវាយប្រហារដោយពួកភេរវករមកលើទីក្រុងប៉ារីស នាថ្ងៃទី១៣ វិច្ឆិកា កន្លងទៅនេះ។

ទូរទស្សន៍ស៊ីអិនអិន រាយការណ៍ថា លោក ប្រធានាធិបតី បានថ្លែងថា “ពួកគេត្រូវបានគេបាញ់សម្លាប់ ដោយសារតែពួកគេមានសេរីភាព។ ក្នុងនាមប្រជាជាតិ ក្នុងនាមជនរួមជាតិ សមានចិត្តរបស់យើងនៅជាប់ជាមួយក្រុមគ្រួសារជនរងគ្រោះ ទោះទាំងអ្នកជិត ទាំងអ្នកឆ្ងាយ....មាតាបិតា លែងបានឃើញបុត្រស្ងួនភ្ញា។ កូន ដែលធំឡើងដឹងក្តី នឹងមិនបានស្គាល់មុខមាតាបិតា”។

ពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការ ត្រូវបានធ្វើឡើងនៅទីលាន Hotel National des Invalides ដោយជាតិបារំាង ដែលមានបីពណ៌ ក្រហម ស និងខៀវ ត្រូវបានបង្ហូតពាក់កណ្តាល៕