មេភូមិ​ម្នាក់ ត្រូវ​ជនសង្ស័យ​២​នាក់ ជះ​ទឹក​អាស៊ីត​ដាក់ រងរបួស​ធ្ងន់​

ភ្នំពេញ: លោក​មេភូមិ​ម្នាក់ ត្រូវបាន​ក្រុម​ជនសង្ស័យ ២​នាក់ ជិះ​មក​ម៉ូតូ​មក​ក្បែរ ហើយ​បាន​ជះ​ទឹក​អាស៊ីត​ដាក់ បណ្ដាល​ឲ្យ​រលាក​ពេញ​ខ្លួន រងរបួស​ធ្ងន់ ខណៈ​រូបលោក កំពុង​ដើរ​ហាត់ប្រាណ​នោះ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៥​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ ឈ្មោះ ញឹម សុផាត អាយុ​៦០​ឆ្នាំ ជា​មេភូមិ​បឹង​សាឡាង មាន​ទីលំនៅ ក្នុង​សង្កាត់​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ ត្រូវបាន​គេ​អះអាងថា មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។ បច្ចុប្បន្ន ជនរង គ្រោះ កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ។

​តែ​ទោះបីជា​យ៉ាងណា ករណីនេះគេ​មិនទាន់​ដឹង​ប្រាកដថា ជា​រឿង​គំនុំ ឬ​ជា​ស្នេហា​ត្រីកោណ នោះដែរ​។ ប៉ុន្តែ​ក្នុង​ពេលនេះ សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ និង​ចាប់​ជនសង្ស័យ យកមក​ចាត់ការ​តាម​នីតិវិធី​៕V/S

មេភូមិ​ម្នាក់ ត្រូវ​ជនសង្ស័យ​២​នាក់ ជះ​ទឹក​អាស៊ីត​ដាក់ រងរបួស​ធ្ងន់​