​ក្មេងស្រី​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់ នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ: ក្មេងស្រី​ម្នាក់ កំពុង​ជិះ​ម៉ូតូតាម​បណ្តោយ​ផ្លូវ​សម្តេច​សង្ឃ ក៏ត្រូវ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បាន​បុក​អោយស្លាប់ នៅ​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុក​ព្រៃនប់ បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ មួយ​កើតឡើង បង្កដោយ​រថយន្តមួយគ្រឿង មិន​ស្គាល់​ម៉ាក បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ផលិត​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1A ,3585  បណ្តាលអោយ​ក្មេងស្រី​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ស្លាប់នៅនឹងកន្លែង ក្នុងទិសដៅ​ស្រប​ទិស​គ្នា ហើយ​រថយន្ត​បាន​បើករត់គេច​បាត់ស្រមោល ។​

​ចំណែក​ក្មេងស្រី​ដែល​ស្លាប់​នេះ ឈ្មោះ ឈិន ពុទ្រា អាយុ​១៥ ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ ជិត​កន្លែងកើតហេតុ​ខាងលើ ហើយ​សាកសព និង​ម៉ូតូ​របស់​ក្មេងស្រី ដែល​ស្លាប់​នោះ ត្រូវបាន​សមត្ថកិច្ច ដឹកជញ្ជូន​យកមក​ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​រថយន្ត​ដែល​បើក​រត់ គេចខ្លួនបាត់​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ឃាត់​រថយន្ត និង​អ្នកបើកបរ យកមក​ដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕V/S