សម្តេច​តេ​ជោ​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ យន្តហោះ​ដល់​ពល​ការិនី 2​នាក់​ត្រឡប់​មក​ស្រុក​វិញ

សម្តេច​តេ​ជោ​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ យន្តហោះ​ដល់​ពល​ការិនី 2​នាក់​ត្រឡប់​មក​ស្រុក​វិញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​គូ​ទ្បា​ទ្បាំ​ពួរ ពី​ថ្ងៃ​ទី​២០-២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ​យន្តហោះ​ឱ្យ​ពល​ការិនី​ចំនួន​២​រូប មានឈ្មោះ ហឿ​ន សុខ​នា និង​ឈ្មោះ កេ​ត ស្រី​លាភ ដើម្បី​ឱ្យ​បាន​វិល​ត្រ​ទ្ប​ប់​មក​កម្ពុជា​វិញ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ។

ពល​ការិនី​ខ្មែរ​រង​គ្រោះ​ចំនួន​២​រូប​នេះ បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី តាម​រយៈ​មេខ្យល់​និង​ក្រុមហ៊ុន ហើយ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការងារ បាន​មក​សុំ​ឱ្យ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ទ្បេ​ស៊ី អន្តរាគមន៍​ជួយ​ឱ្យ​បាន​វិល​ត្រ​ទ្ប​ប់​មក​កម្ពុជា​វិញ ។

ពល​ការិនី កេ​ត ស្រី​លាភ នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បាន​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​តាម​រយៈ​មេខ្យល់ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៤ ។ នាង​បាន​មក​ដល់​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ តាម​ជើង​យន្តហោះ AK536 ។

ពល​ការិនី ហឿ​ន សុខ​នា នៅ​ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ទៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៥​តាម​រយៈ​ក្រុមហ៊ុន Phillimore ទៅ​ធ្វើការ​ជា​អ្នក​បោសសម្អាត​ឱ្យ​ក្រុមហ៊ុន Dust off Clean Team Sdn. Bhd ។   ពលការ​នី ហឿ​ន សុខ​នា ត្រូវ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក តាម​ជើង​យន្តហោះ AK536 ។

កំ​ទ្បុ​ង​ពេល​រង់ចាំ​ការ​ត្រ​ទ្ប​ប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ និង​ហូប​ចុក​ដល់​ពល​ការិនី​ទាំង​២​នាក់ ៕