AUC ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គ្មានឆន្ទៈសហការជាមួយខ្លួនទេ

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(AUC) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានចេញសេចក្តីប្រកាសព័ត៌មានថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គ្មានឆន្ទៈ និង មិនមានការសហការល្អ ជាមួយACUទេ។

យោងតាមលិខិតមួយ ផ្ញើជូនទៅលោក ឈន ព្រលឹង បណ្ឌិតរដ្ឋ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃសៅរ៍នេះ ឱ្យដឹងថា ៖ “លិខិតឆ្លើយតបស្តីពីការប្រឡងប្រជែងរើស សិស្សចៅក្រមជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ អង្គភាពប្រឆាំងអំពើពុករលួយ បដិសេធមិនចូលរួម ក្នុងការសង្កេតការណ៍លើដំណើរការប្រឡងជ្រើសរើស សិស្សជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការទេ ដោយហេតុរាជបណ្ឌិតសភាពវិជ្ជាជីវៈតុលាការ គ្មានឆន្ទៈ និង មិនមានកិច្ចសហការល្អ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ”។

AUC ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គ្មានឆន្ទៈសហការជាមួយខ្លួនទេ