ជឿ​ទេ​ថា រូបថត​នេះ​ជា​តួអង្គ​វីរបុរស​ញញួរ​សិល្ប៍​

Sanofi

ជឿជាក់ថា បុរស​ស្រមូម​ក្នុង​រូបថត​នេះ​គ្មាន​អ្នកណា​ស្គាល់​គាត់​នោះទេ តែ​តាមពិត​គាត់​គឺជា​តារា​ហូលីវូដ ដ៏​ល្បី​មួយរូប ។​
​​ក្នុង​រូបថត​នេះ បុរស​រូបនេះ​គឺ Chris Hemsworth​ដែល​អ្នក​រាល់គ្នា​ស្គាល់​គាត់​តាមរយៈ​តួអង្គ​ញញួរ​សិល្ប៍ Thor ។ រូបថត​នេះ​ត្រូវបាន​បង្ហោះ​ឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ីន​ធឺរ​ណេ​ត Instagram​របស់ Chris ផ្ទាល់​ដែល​សរសេរ បន្ថែមថា កំពុងតែ​សម្រក​ទម្ងន់ ដើម្បី​រឿង​ថ្មី ។ រូបថត​នេះ​ស្ទើរតែ​គ្មាន​នរណាម្នាក់​ចំណាំ​ថា​ជា​លោក​ឡើយ ដោយសារតែ​រាង​រ៉ូ​វ និង ការតុបតែង​មុខ​ខុសគ្នា​ដាច់ស្រឡះ​តែម្តង ។​




​លោក Chris Hemsworth​ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​តួអង្គ​ញញួរ​សិល្ប៍ ហើយក៏​ធ្លាប់បាន People Magazine ចាត់ទុក​លោក​ជា​បុរស​សង្ហា​ជាងគេ​ក្នុង​ឆ្នាំ ២០១៤ ផងដែរ ៕ ​ថា​វរិ​ទ្ធ​






Related