ស្រី​លាភ បញ្ចុក​ចេក​ស្ទីល​ថ្មី ធ្វើឱ្យ​លោក ជា វិបុល ប៊ិះ​ដួល​បះជើង​ (មានវីដេអូ)

Sanofi

​តារា​កំប្លែង​មាន​ប្រជាប្រិយភាព​ម្នាក់​ឈ្មោះ ស្រី​លាភ ដែល​ទស្សនិកជន​ស្គាល់​យ៉ាងច្បាស់​ថា​លេង​នៅក្នុង​ក្រុម​របស់ នាយ​ក្រឹម នោះ កាលពី​ថ្ងៃទី ២១ កន្លងទៅ​ថ្មី​នេះ នាង​បាន​ប្រើ​ស្ទីល​បញ្ចុក​ចេក​ប្លែក ធ្វើឱ្យ​លោក ជា វិបុល និង លោក សាន់ វិសាល ទប់​ជំហរ​មិន​ជាប់​ដួល​បះជើង​នៅនឹងកន្លែង ។

​នៅក្នុង​កម្មវិធី Killer Karaoke Cambodia កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ទើបនឹង​កន្លងផុតទៅ​ថ្មីៗ តារា​កំប្លែង​ពូកែ​វោហារ​ចាក់ទឹកមិនលិច ស្រី​លាភ ត្រូវបាន​គេ​អញ្ជើញ​ឱ្យចូល​រួម​លេង​ក្នុង​កម្មវិធី ហើយ​ប្រហែលជា​សំណាង​របស់​នាង​មិនល្អ​ហើយ​ទើប​ស្រី​ស្អាត​មាត់ដាច​រូបនេះ​ប៉ះចំ​ល្បែង​ឆក់​ឥត​ល្ហែ ប៉ុន្តែ​មើលទៅ​នាង​ហាក់ដូចជា​មិន​ញញើត​នឹង​ល្បែង​មួយ​នេះឡើយ ហើយ​នាង​ថែមទាំង​ក្លែមពាក្យ​បែប​កំប្លែង​ថា ឆក់​ប៉ុណ្ណឹង​គ្មាន​បញ្ហា ព្រោះ​កាលពី​នៅ​ក្មេង​នាង​ធ្លាប់​យកដៃ​លូក​បារ៉ែត​លេង​ទៀតផង​។​

​អ្វីដែល​គួរឱ្យ​អស់សំណើច​ជាងនេះទៅទៀត​នោះ ល្បែង​ឆក់​ឥត​ល្ហែ​នេះ​តម្រូវឱ្យ ស្រី​លាភ ដាល់អំបុក និង អកអំបុក ដោយមាន​ផ្លែ​ចេក ដូង ជាដើម សម្រាប់​ទទួលទាន ។

​ចង់ដឹងថា តារា​កំប្លែង​ស្រី​ស្រស់​យើង​ម្នាក់នេះ​ដាល់អំបុក​ស្ទីល​អ្វី និង អកអំបុក បញ្ចុក​ចេក​យ៉ាងណា ទើប​ធ្វើឱ្យ​លោក​ជា វិបុល និង លោក សាន់ វិសាល ទប់​ជំហរ​មិនបាន​នោះ សូម​ទស្សនា​វីដេអូ​ឃ្លី​ប​នេះ​ដូចតទៅ​៖ សា​លក​
​  

 

Related