សួនសត្វនៅចិន ប្រារព្ធខួប កំណើត ៣៥ ឆ្នាំ ឲ្យផេនដា បាស៊ី

ស៊ិនហួ ៖ ខ្លាឃ្មុំផេនដា ដែលឈ្មោះថា បាស៊ី បានឈានចូលដល់វ័យ ៣៥ឆ្នាំហើយ សម្រាប់ ឆ្នាំ២០១៥ នេះ ដែលវាស្មើនឹង ១៣០ឆ្នាំ បើគិតពីអាយុរបស់មនុស្សលោក ។ មជ្ឈមណ្ឌល គាំពារ និងស្រាវជ្រាវ ផេនដា ក្នុងក្រុង ហ្វ៊ុយហ្ស៊ូ នៃខេត្ត ហ៊្វូជាន ភាគអាគ្នេយ៍ប្រទេសចិន បានប្រារព្ធពិធីខួបកំណើតឲ្យ ផេនដា វ័យចំណាស់មួយនេះ នៅចុងខែវិច្ឆិកា តែម្តង ។

គួរបញ្ជាក់ថា បាស៊ី បានក្លាយជាខ្លាឃ្មុំផេនដា ដែលមានវ័យចំណាស់ជាងគេ នៅលើលោក រហូតមកដល់បច្ចុ ប្បន្ន។ រំលឹកកាលពីឆ្នាំ ១៩៨៧ នាងបានធ្វើដំណើរ ទៅកាន់សួនសត្វមួយ របស់សហរដ្ឋអាមេរិក ដើម្បីសម្តែង កាយវិការគ្រប់បែបយ៉ាងនៅទីនោះ ហើយក៏អាចទាក់ទាញ អ្នកទស្សនាបាន ២,៥ លាននាក់ ក្នុងរយៈពេល ៦ខែ នៅអាមេរិកផងដែរ ។

កាលពីឆ្នាំ១៩៩០ បាស៊ី ត្រូវបានជ្រើសរើស ជានិមិត្តរូប ផេនផេន សម្រាប់ការប្រកួតកីឡា អាស៊ី ក្នុងទីក្រុងប៉េកាំង ដែលចិនធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្ននេះ នាងមានវ័យចំណាស់ហើយ ដោយតម្រូវឲ្យមានការថែទាំ និង តានដាន សុខភាពយ៉ាងដិតដល់ពីពេទ្យសត្វ ៕