​ស្លាប់​៧ របួសធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៧ វិច្ឆិកា​

ភ្នំពេញ: មនុស្ស​ចំនួន​៧​នាក់ បាន​ស្លាប់ (​ស្រី ១​នាក់​) អ្នករងរបួស​ធ្ងន់ ៨​នាក់​(​ស្រី ១​នាក់​) និង​រងរបួស​ស្រាល ៨​នាក់ (​ស្រី​៣​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១១​លើក (​យប់ ៥​លើក​)​។ នេះ​បើ​យោងតាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​តាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានអោយដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ៨​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង​និង ថ្មើរជើង ៤​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៧​លើក ប្រជែង​គ្រោះថ្នាក់ ៣​លើក មិន​ប្រកាន់​ស្តាំ ១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ មាន ១៤​នាក់ (​យប់ ៥​នាក់​)​។​

​ក្នុងនោះ​រថយន្ត​ទាំងអស់ ដែល​ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ៧៩១​គ្រឿង (​រថយន្ត​ធំ ១៩៧​គ្រឿង​) ស្មើនឹង​៧៩១​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៥០០​គ្រឿង ស្មើនឹង ៥០០​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៩១​គ្រឿង ស្មើនឹង ២៩១​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃខែ​ដដែល ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ១.២៤២​គ្រឿង​៕V​/S

​ស្លាប់​៧ របួសធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៧ វិច្ឆិកា​

​ស្លាប់​៧ របួសធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៧ វិច្ឆិកា​