ជើងខ្លាំងជាយដែនបានត្រឹមស្មើជាមួយជើងខ្លាំងនៅភ្នំពេញ្

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​វ័យក្មេង​ស៊ុន ឡេង​មុយ​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​បាន​ត្រឹម​ស្មើ​ ពិន្ទុ​ជា​មួយ​អ៊ុ​ល រាត្រី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​ពោធិ៍​សែន​ជ័យ​ក្នុង​ការប្រកួត​នា​ព្រឹក​ ថ្ងៃទី​២៨​វិច្ឆិកា​លើស​ង្វៀន EXPERT  របស់​SEA-TV ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ថៃ អ៊ូ​ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ​នោះ​ថា​ឡេង​មុយ​នេះ​ក្នុង​ ប្រភេទ​ទម្ងន់​៥១​គី​ឡ​ក្រាម​គឹ​ឈ្នៈ​ថៃ​តាម​ជាយដែន​អស់ហើយ ។​តែ​ការប្រកួត​របស់គេ​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​រាត្រី​ប៉ុណ្ណោះ ។​

​     ​ស្ថានភាព​នៃ​ការប្រកួត​ឡេង​មុយ​ចាញ់​កណ្ដាប់ដៃ​រាត្រី​តែ​ស្នៀត​ទាត់ និង ជង្គង់​របស់គេ​លើ​រាត្រី​ដាច់​តែម្ដង ។​រាត្រី​ដកថយ​រហូត​ក្នុងខណៈដែល​ឡេង​មុយ​សម្រុកចូល​រហូត​ដែរនោះ ។ គេ​ដកថយ​មែន​តែ​កណ្ដាប់ដៃ​របស់គេ​នៅតែ​បញ្ចេញ​បានល្អ និង ចំ​គោលដៅ ។​

​    ​ឡេង​មុយ​ព្យាយាម​ចុ​ល​កៀក​ដើម្បី​ប្រើ​ជង្គង់​ហើយ​នៅពេល​បាន​កៀក​ម្ដងៗ​ជង្គង់​របស់គេ​អុក​ចូល​ឆ្អឹងជំនី និង​ពោះ​រាត្រី​ពេញៗ ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា ៥ ទឹក​ពេញ​ហើយ​ទាំងសងខាង​វេទនា​ដូចគ្នា​តែ​លទ្ធផល​ក៏បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​ គ្នា​ដែរ ។​

​    ​ម៉ន ព្រំ​ម៉ាញ​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​បាន​បង្ខំចិត្ត​ចុះចាញ់​អ្នក​ប្រដាល់​សុខ វាសនា​ក្លឹប​ឃ្លាំង​មឿង​កីឡា​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៤ ប​ន្យា​ប់​ពី​មិនអាច​តស៊ូ​បាន​ទៀត​នោះ ។​

​    ​ព្រំ​ម៉ាញ​មាន​ផ្លែ​វ៉ៃ​ល្អ​ដែរ​តែ​ទំនងជា​គេ​ខ្ជិល​ហ្វឹកហាត់​ទើប​មកដល់​ ទ​។​ឬឺំ​តឺ​គតិ ៤​កម្លាំង​របស់គេ​ស្រុតចុះ​អស់​តែម្ដង​រហូត​មិនអាច​បន្ត​ការប្រកួត​បាន​ទៀត ក៏​បង្ខំចិត្ត​បោះបង់ចោល​ការប្រកួត​តែម្ដងទៅ ។​
​    ​