ឡាន​បី​គ្រឿង​ប៉ើង​ឡើង​លើ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

ឡាន​បី​គ្រឿង​ប៉ើង​ឡើង​លើ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

ទស្សនីយភាព​ដ៏​កម្រ​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន ខណៈ​ឡាន​បី​គ្រឿង​កំពុង​បើកបរ​លើ​ផ្លូវ​បែរ​ជា​ត្រូវ​ប៉ើង​ឡើង​ដូច​រង​ខ្យល់​ព្យុះ។ មុន​ដំបូង​មនុស្ស​ជា​ច្រើន​គិត​ថា​មាន​​កម្លាំង​ពិសេស​ណា​មួយ​បញ្ជា​ឡាន​ទាំង​នោះ​ឲ្យ​ហោះ​ឡើង ប៉ុន្តែ​ធាតុ​ពិត​វា​បាន​ទាក់​ជា​មួយ​ខ្សែ​កាប​ដែល​ដាក់​កាត់​ផ្លូវ​ប៉ុណ្ណោះ។

 

 

នៅ​ក្នុង​វីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​ឡាន​បី​គ្រឿង​បាន​ហើប​ផុត​ពី​ផ្លូវ ប្រៀប​ដូច​ជា​មាន​អ្វី​មួយ​លើក​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​វែក​ញែក​ផ្សេង​ៗ​គ្នា។ ​យ៉ាង​ណា​ក្ដី តាម​ការ​បក​ស្រាយ​​របស់​សារព័ត៌មាន​ចិន​បាន​បង្ហាញ​ថា មូលហេតុ​បណ្ដាល​មក​ពី​ឡាន​សម្អាត​ផ្លូវ​មួយ​គ្រឿង​បើកបរ​ខុស​ពេល។

 

អាជ្ញាធរ​ចិន​បាន​ដាក់​សណ្ដូក​ខ្សែ​កាប​ចោល​នៅ​លើ​ដង​ផ្លូវ ត្រៀម​បំពាក់​ទៅ​លើ​បង្គោល។ ប្រសិន​បើ​ឡាន​ធម្មតា​បើក​កាត់​ប្រាកដ​ជា​មិន​ទាក់​ឡើយ ព្រោះ​ខ្សែ​កាប​នោះ​នៅ​រាប​ផ្ទាល់​ដី ប៉ុន្តែ​ឡាន​សម្អាត​ផ្លូវ​បើក​កាត់​ទើប​ធ្វើ​ឲ្យ​ទាក់​ខ្សែ​កាប​នោះ​ឡើង។ ឯ​ឡាន​ផ្សេង​ទៀត​បើក​មក​ទាក់​ខ្សែ​កាប​នោះ ក៏​ហើប​ឡើង​ផុត​ពី​ផ្លូវ​តែ​ម្ដង៕

 

ឡាន​បី​គ្រឿង​ប៉ើង​ឡើង​លើ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

 

ឡាន​បី​គ្រឿង​ប៉ើង​ឡើង​លើ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ shanghaiist